Griezmann ​ពេញ​ចិត្ត​គ្រូ​បារាំង ដែល​ដាក់​ឱ្យ​រូបគេ​លេង​ប្រយុទ្ធ​កណ្ដាល​

​Griezmann ​បាន​បន្ដ​រក​គ្រាប់​បាល់​ជួយ​ក្រុម​ជម្រើស​ជាតិ​បារាំង​បាន​ទៀត​ហើយ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​នៅ​យប់មិញ​នេះ​។

​បារាំង​បាន​យក​ឈ្នះ​លើ​ក្រុម​ក្រូអាត​បាន​ក្នុង​លទ្ធផល ២-១ ​។ ​ដោយ​២​គ្រាប់​របស់​បារាំង​ធ្វើ​បាន​សម្រេច​ពី​សំណាក់​កីឡាករ Griezmann ​១​គ្រាប់ ​និង Mbappe ​១​គ្រាប់។ នេះ​ជា​ការ​ប្រកួត​ដែល Griezmann ​ពេញ​ចិត្ត​បំផុត ដោយសារ​តែ​រូបគេ​បាន​លេង​នៅ​តំណែង​ខ្លួន​ស្រលាញ់ ពោល​គឺ​ប្រយុទ្ធ​កណ្ដាល​ខុស​ពី​ការ​លេង​នៅ Barcelona ​ដែល​រូបគេ​លេង​ស្លាប។

​អតីត​កីឡាករ AT Madrid ​ខាង​លើ​នេះ​បាន​និយាយ​ថា​៖ “គ្រូ​បង្វឹក Deschamps ​ដឹង​ច្បាស់​កន្លែង​ដែល​ត្រូវ​ដាក់​ឱ្យ​ខ្ញុំ​លេង។ ខ្ញុំ​ពេញ​ចិត្ត​ការ​លេង​នៅ​ទី​នេះ។ ខ្ញុំ​អាច​បង្កើត​ឱកាស​បាន​ច្រើន​ក្នុង​ការ​លេង​នៅ តំបន់​កណ្ដាល ​នៅ​តំបន់​នេះ​ខ្ញុំ​មាន​ទំនុក​ចិត្ដ​ខ្ពស់ ​និង​មាន​ការ​ជ្រោមជ្រែង​ពី​មិត្ត​រួម​ក្រុម​បន្ថែម​ទៀត ​ដើម្បី​រក​គ្រាប់​បាល់”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT