Van de Beek ​សង្គ្រោះ​ហុល្លង់ ​យក​១​ពិន្ទុ​បាន​ពី​ក្រុម​អ៊ីតាលី​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ហុល្លង់​លេង​បាន​ស្មើ​ក្រុម​ខ្លាំង​អ៊ីតាលី ​១-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ UEFA Nations League ​កាល​ពី​យប់មិញ​នេះ​។

​សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​អ៊ីតាលី​រក​បាន​គ្រាប់​បាល់​១​គ្រាប់​មុន​នៅ​នាទី​១៦ ដោយ Pellegrini ​ប៉ុន្តែ​១០​នាទី​ក្រោយ​មក​ស្រាប់​តែ Van de Beek ​រក​បាន​គ្រាប់​បាល់​តាម​ស្មើ​វិញ​បាន​ឱ្យ​ហុល្លង់។ ​ក្រោយ​ពី​កើត​មាន​២​គ្រាប់​នេះ​ហើយ ​ក្រុម​ទាំង​ពីរ​មិន​អាច​ទម្លាយ​សំណាញ់​ទី​គ្នា​ទៀត​បាន​នោះ​ទេ ​ដោយ​បញ្ចប់​ទៅ​ក្នុង​លទ្ធផល ​១-១ ​ប៉ុណ្ណោះ។

​ឆ្លង​កាត់​ការ​ប្រកួត​ស្មើ​គ្នា​នេះ ​ក្រុម​អ៊ីតាលី​បាន​ធ្លាក់​មក​លេខ​២​ក្នុង​តារាង​មាន​៦​ពិន្ទុ ​ខណៈ​ដែល​ក្រុម​លេខ​១​នោះ​គឺ ​ប៉ូឡូញ ​មាន​៧​ពិន្ទុ ​ឆ្លង​កាត់​៤​ប្រកួត​ដូច​គ្នា៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT