កំពូលអ្នកវាយក្នុងទ្រុង Conor McGregor នឹងត្រលប់ចូលសង្វៀន UFC វិញហើយ ដោយត្រូវប៉ះជាមួយកីឡាកររុស្សី Khabib Nurmagomedov នៅចុងឆ្នាំនេះ។
Conor McGregor
McGregor ខកខានវាយនៅសង្វៀន UFC ជាង២ឆ្នាំមកហើយ បន្ទាប់ពីរូបគេបានចូលហាត់ប្រដាល់សកលដើម្បីវាយជាមួយកីឡាករ Floyd ។ យ៉ាងណាមិញ ក្រោយពីបាត់បង់ជាយូរលង់មកហើយនេះ រូបគេបានសម្រេចចិត្តប្រឡូកចូលសង្វៀនក្នុងទ្រុងវិញហើយ។ McGregor ត្រូវវាយគូឯកក្នុងកម្មវិធី UFC 229 ជាមួយម្ចាស់ជើងឯក Khabib Nurmagomedov ដើម្បីដណ្ដើមយកខ្សែក្រវាត់ប្រភេទទម្ងន់ Lightweight។
ការប្រកួតនេះ នឹងធ្វើឡើងនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៨ ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក។ Khabib Nurmagomedov ជាកំពូលកីឡាករវាយក្នុងទ្រុងរបស់រុស្ស៊ី ដែលមានប្រវត្តិប្រកួតដ៏អស្ចារ្យ ពោលគឺវាយ២៦ដង មិនដែលចាញ់ម្ដងឡើយ៕ប្រភព៖ DailyMail
Khabib Nurmagomedov