(វីដេអូ) Higuain ខកខាន​ការ​ស៊ុត​ប៉េណាល់​ដំបូង ហើយ​ថែម​ទាំង​ប៉ះទង្គិច​ជាមួយ​កីឡាករ​ក្រុម​គេ​ទៀត

នៅ​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ MLS សម្រាប់​ជំនួប Philadelphia និង Inter Miami បាន​បញ្ចប់​ទៅ ក្រោម​លទ្ធផល ៣-០ ដែល​វា​ជា​បរាជ័យ​ធ្ងន់ធ្ងរ​មួយ​បន្ថែម​ទៀត​សម្រាប់​ក្រុម​ដែល​ដឹកនាំ​ដោយ​ប្រធាន​ក្លឹប​លោក David Beckham។

នៅ​ជម្រើស​ដំបូង គេ​ឃើញ​មាន Matuidi និង Hiuagin ដែល​ជា​មិត្ត​រួម​ទ្រនំ​នៅ​ Juventus បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ឲ្យ​ក្លឹប Miami ប៉ុន្តែ​មិន​អាច​ជួយ​រក​បាន​គ្រាប់​បាល់​ឬ​ជ័យជម្នះ​អ្វី​នោះ​ទេ។ អ្វី​ដែល​សោកស្តាយ​គឺ​សម្រាប់​ Higuain ដែល​នៅ​ប្រកួត​នោះ​គេ​ខកខាន​ការ​ស៊ុត​បាល់​ប៉េណាល់​ទី​ថែម​ទៀត។

នៅ​នាទី ៧៦ កីឡាករ​អាហ្សង់ទីន​មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ តែ​បាល់​បែរ​ជា​ហោះ​ផុត​បង្គោល​ទី​ទៅ​លើ ភ្លាម​នោះ​កីឡាករ​របស់​ក្រុម​ម្ខាង​ទៀត​ក៏​បាន​ស្រែក​អបអរ​ក្រោយ​ Higuain ខកខាន​ការ​ស៊ុត នរណា​ទៅ​ដឹង​ស្រាប់​តែ Higuain ទប់​មិន​ជាប់ ដើរ​ទៅ​បំបុក​ស្មា​គេ​មួយ​ទំហឹង នាំ​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​យ៉ាង​ក្តៅ​គគុក​ថែម​ទៀត​ផង៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT