Jesus ​របួស​ទៀត​ ធ្វើ​ឱ្យ Man City ​លែង​មាន​ខ្សែ​ប្រយុទ្ធ​ឈុត​ធំ​ហើយ​

Gabriel Jesus ​គឺ​ជា​កីឡាករ​ចុង​ក្រោយ​របស់​ក្រុម Manchester City ​ដែល​បាន​រង​របួស ​និង​ធ្វើ​ឱ្យ​ក្រុម​នេះ​លែង​មាន​ខ្សែ​ប្រយុទ្ធ​ជម្រើស​ដំបូង​សម្រាប់​លេង​ទៀត​ហើយ។

​បញ្ហា​កីឡាករ​របួស​ច្រើន​នាក់​ជា​បន្ដបន្ទាប់​នេះ បាន​ធ្វើ​ឱ្យ​លោក Pep ​មាន​កង្វល់​ជា​ខ្លាំង ព្រោះ​អី​ប៉ះ​ក្រុម Leicester City ​នៅ​ចុង​សប្ដាហ៍​នេះ ​គឺ​ជា​ការ​ប្រកួត​តឹងតែង​មួយ។ ​Jesus ​ជា​កីឡាករ​ចុង​ក្រោយ​ក្នុង​ក្រុម​ដែល​បាន​រង​របួស​ក្រោយ​ប្រកួត​ជាមួយ​ក្រុម Wolves ​ហើយ។ ​ដូច្នេះ​គិត​ត្រឹម​ពេល​នេះ ​កីឡាករ​ឈុត​ធំ​របស់​លោក Pep ​នៅ​សល់​គ្នា​ត្រឹម​តែ​១៣​នាក់​ប៉ុណ្ណោះ។ លោក ​ត្រូវ​យក​កីឡាករ​យុវជន​ជា​ច្រើន​នាក់​មក​ដាក់​លេង​វិញ។

​កីឡាករ​ដែល​របួស​ទាំង​អស់​រួម​មាន ​ Sergio Aguero, Bernardo Silva, Joao Cancelo, Aleks Zinchenko, Nicolas Otamendi ​និង Jesus ​។ ដោយ​ឡែក Gundogan ​វិញ ​កំពុង​ដាក់​នៅ​ដោយ​ឡែក ព្រោះ​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​៕

ប្រភព៖  DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT