Havertz ​ជួយ​ក្រុម Chelsea ​ឈ្នះ ៦-០ ​ក្នុង​ពាន​រង្វាន់ Carabao Cup ​

ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Kai Havertz ​នៅ​យប់មិញ​នេះ​លេង​បាន​យ៉ាង​ល្អ ​ដោយ​បាន​ជួយ​ក្រុម Chelsea ​យក​ឈ្នះ​លើ​ក្រុម Barnsley ​ក្នុង​លទ្ធផល ​៦-០ ​ឯ​ណោះ​ក្នុង​ពាន Carabao Cup ​។​ក្រុម Chelsea ​លេង​ទល់​ក្រុម​ខ្សោយ​នៅ​យប់មិញ​នេះ ​លត់​មិន​ប្រណី​ទាល់​តែ​សោះ។ Havertz ​ដែល​ជា​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី ​រក​បាន​ដល់​ទៅ​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​នេះ ​ខណៈ​ដែល​៣​គ្រាប់​ទៀត​ចេញ​ពី​ជើង​របស់ ​Abraham ​, Barkley ​និង Giround។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Chelsea ​ពេញ​ចិត្ត​មែនទែន​សម្រាប់​ការ​ប្រកួត​មួយ​នេះ ​ជា​ពិសេស​ទម្រង់​លេង​របស់​កីឡាករ Kai Havertz ​តែ​ម្ដង។ ​

​លោក Lampard ​បាន​អះអាង​ថា​កីឡាករ​អាល្លឺម៉ង់​នេះ​ទើប​ចូល​រួម​ជាមួយ​ក្រុម ​និង​មិន​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​ហាត់​ជុំ​គ្នា​ឡើយ។ ដូច្នេះ​ហើយ ទើប​បាន​ជា​រូបគេ​មិន​អាច​លេង​បាន​ល្អ តាម​អ្វី​ដែល​គ្រប់​គ្នា​ចង់​បាន។ ​យ៉ាងណាមិញ ​នៅ​រាត្រី​នេះ ​៣​គ្រាប់​ដែល​រក​បាន​គឺ​អាច​ឱ្យ​អ្នក​គាំទ្រ​សប្បាយ​ចិត្ត​ហើយ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT