ក្រុម Spurs ​ទំនង​ជា​ឈ្នះ​ស្វ័យ​ប្រវត្តិ ព្រោះ​ក្រុម ​Leyton Orient ​១០​នាក់​ឆ្លង​កូវីដ១៩

​ក្រុម Spurs ​នឹង​ត្រូវ​ប៉ះ​ក្រុម​ Leyton Orient ​ក្នុង​ពាន​រង្វាន់ Carabao Cup ​នៅ​យប់​នេះ ​ប៉ុន្តែ​ទំនង​ជា​ត្រូវ​រំសាយ​ហើយ ​ក្រោយ​ពី​រក​ឃើញ​ថា​កីឡាករ ​Leyton Orient ​​ដល់​ទៅ​១០​នាក់​ឆ្លង​កូវីដ​១៩។មុន​ការ​ប្រកួត​ចាប់​ផ្ដើម​ក្រុម​កីឡាករ​ទាំង​សង​ខាង​ត្រូវ​ពិនិត្យ​សុខភាព​សិន។ ​ដោយ​ឡែក​នៅ​ពេល​ពិនិត្យ​នោះ ស្រាប់​តែ​រក​ឃើញ​ថា​កីឡាករ​ក្រុម ​Leyton Orient ​ដល់​ទៅ​១០​នាក់​ឯ​ណោះ​មាន​ផ្ទុក​មេរោគ​កូវីដ​១៩។ ​

ដោយសារ​តែ​មាន​កីឡាករ​ឆ្លង​ច្រើន​បែប​នេះ​ហើយ ទើប​បាន​ជា​សមាជិក​ក្រុម​ទាំង​ពីរ ​បាន​ស្នើ​សុំ EFL ​ដើម្បី​រំសាយ​ការ​ប្រកួត​នេះ។ ​បើ​តាម​ច្បាប់​ប្រសិន​បើ​រំសាយ​មែន ​នោះ​ក្រុម Spurs ​នឹង​ឈ្នះ​ដោយ​ស្វ័យ​ប្រវត្តិ ព្រោះ​ដៃ​គូ​មិន​អាច​ចូល​លេងល​បាន។ ​យ៉ាងណាមិញ ​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​មាន​សេចក្ដី​ប្រកាស​ផ្លូវ​ការ​ពី​ខាង EFL ​នៅ​ឡើយ​ទេ​សម្រាប់​ការ​ប្រកួត​នេះ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT