Wolves ដាក់​គោលដៅ​ចង់​បាន​កីឡាករ​ព័រទុយហ្គាល់​មួយ​បន្ថែម​ទៀត ម្តង​នេះ​ពី​ក្លឹប Barcelona

Wolverhampton Wanderers ឬ​គេ​និយម​ហៅ​ថា ក្រុម​កូន​កាត់​ព័រទុយហ្គាល់ ព្រោះ​ក្នុង​ក្រុម​ប្រមូល​ផ្តុំ​ភាគ​ច្រើន​ដោយ​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់ ថ្មីៗ​នេះ​ត្រូវ​បាន​គេ​ទម្លាយ​ថា ការ​ចរចា​ចង់​បាន Nelson Semedo ពី Barcelona នៅ​តែ​កំពុង​ដំណើរការ​ដដែល។

ខណៈ​ដែល​ទីផ្សារ​ដោះដូរ​ត្រូវ​បិទ​ទ្វារ​នៅ​ថ្ងៃ​ទី ៥ តុលា​ខាង​មុខ សម្រាប់​ក្លឹប​ចចក Wolves ហាក់​កំពុង​ដុតដៃដុតជើង​ជា​ខ្លាំង ​ចរចា​ជាមួយ​ភ្នាក់ងារ​លោក Jorge Mendes ដោយ​ត្រៀម​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៣០ លាន​អឺរ៉ូ។

បញ្ជាក់​ថា កន្លង​មក Wolves ក៏​ទើប​តែ​យក​បាន​ខ្សែ​ការពារ​វ័យ ១៨ ឆ្នាំ Ki-Jana Hoever ពី Liverpool មួយ​ផង​ដែរ ប៉ុន្តែ​ការ​ចង់​បាន Semedo គឺ​ចង់​បន្ថែម​ប្រព័ន្ធ​ការពារ​ឲ្យ​រឹងមាំ​បន្ថែម​ទៀត ក្រោយ​ពី​ការ​ចាកចេញ​របស់​កីឡាករ Doherty ដែល​ផ្ទេរ​ទៅ Spurs កាល​ពី​ពេល​កន្លង​ទៅ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT