Liverpool ​ទិញ​បាន​កីឡាករ​ថ្មី​ម្នាក់​ទៀត​ហើយ ​

​ក្រុម​ហង្ស​ក្រហម Liverpool ​ទិញ​បាន​ខ្សែ​បម្រើ​ម្នាក់​ទៀត​ហើយ​ពី​ក្រុម FC Bayern Munich ​គឺ​កីឡាករ Thiago Alcantara ​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន​។

ខ្សែ​បម្រើ​អេស្ប៉ាញ​ខាង​លើ​នេះ ​ចាប់​ផ្ដើម​ទាក់ទង​ជាមួយ​ក្រុម Liverpool ​ជា​ច្រើន​ខែ​មក​ហើយ ​ចាប់​តាំង​ពី​រូបគេ​បដិសេធ​មិន​បន្ដ​កុងត្រា​ថ្មី​នៅ​ក្រុម Bayern Munich ។ ​ដោយ​ការ​ចរចា​គ្នា​ទើប​តែ​សម្រេច​បាន​ផល​នៅ​ពេល​ថ្មី​ៗ​នេះ ​ក្នុង​តម្លៃ​ខ្លួន​២៥​លាន​ផោន។ ​គេ​មិន​ទាន់​ច្បាស់​ថា Thiago Alcantara ​នឹង​មក​ដល់​ក្រុម Liverpool ​នៅ​ថ្ងៃ​ណា​ទេ ព្រោះ​បច្ចុប្បន្ន​គេ​នៅ​ហាត់​ជាមួយ​ក្រុម Bayern ​នៅ​ឡើយ។

តែ​សម្រាប់​ក្រុម Liverpool ​វិញ បាន​ត្រៀម​ជា​ស្រេច​ហើយ​ក្នុង​ការ​ផ្ដល់​អាវ​លេខ​៦​ឱ្យ​ទៅ​កីឡាករ​ខាង​លើ​នេះ ​ដែល​ជា​លេខ​រូបគេ​ពាក់​តាំង​ពី​ដើម​មក៕ប្រភព៖ Daiymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT