PSG ​ចាញ់​២​ប្រកួត​ជាប់​គ្នា ​ហើយ​កីឡាករ​កាត​ក្រហម​ទៀត​ទល់ ​Marseille ​

ក្រុម PSG ​បាន​បរាជ័យ​ជា​លើក​ទី​២​ហើយ​នៅ​យប់មិញ​នេះ ​ដោយ​ចាញ់​ក្រុម Marseille ​ក្នុង​លទ្ធផល ១-០ ​ហើយ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​យ៉ាង​ខ្លាំង​នៅ​ចុង​ម៉ោង​ផង​ដែរ។​ក្រុម PSG ​បើក​រដូវ​កាល​មក​នេះ ​លេង​មិន​បាន​ល្អ​ឡើយ។ ​ប្រកួត​ទី​១ ​កីឡាករ​អវត្តមាន​ដោយសារ​មេរោគ Covid-19  ​ដល់​ទៅ​៦​នាក់។ ស្រប​ពេល​ប្រកួត​ទី​២​នៅ​យប់មិញ​នេះ​ទៀត ​កីឡាករ​សំខាន់​ៗ​មួយ​ចំនួន​ដូចជា Neymar , Di Maria ​អាច​ចូល​លេង​វិញ​បាន​ហើយ។ ​តែ​គួរ​ឱ្យ​ស្ដាយ ​លទ្ធផល​នៅ​តែ​បរាជ័យ​ដដែល​នៅ​ប្រកួត​ទី​២​នេះ។

​មិន​ត្រឹម​តែ​ចាញ់​ទេ ​ការ​ប្រកួត​ទល់​ក្រុម ​Marseille ​មាន​កីឡាករ​ឈ្លោះ​ប្រកែក​គ្នា​បាន​កាត​ក្រហម​ជា​ច្រើន​នាក់​ផង​ដែរ។ ​ដោយ​ក្នុង​ការ​ឈ្លោះ​គ្នា​នោះ Neymar ​អះអាង​ថា​កីឡាករ​ក្រុម Marseille ​បាន​ប្រើ​ពាក្យ​សម្ដី​មិន​សមរម្យ​និង​មាន​ការ​រើសអើង​ពូជសាសន៍​ផង​ដែរ៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT