Klopp ​ព្រមាន Leeds United ​យប់​នេះ ​អាច​ត្រូវ​ធ្ងន់​បន្តិច​ហើយ​

លោក Jurgen Klopp ​បាន​ព្រមាន​ក្រុម Leeds United ​ថា​នៅ​រាត្រី​នេះ ពួកគេ​នឹង​ជួប​ក្រុម​ខ្លាំង​បំផុត​មួយ ​ហើយ​ការ​ប្រកួត​បើក​ឆាក​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ពួកគេ​មិន​អាច​បំភ្លេច​បាន​ថែម​ទៀត។ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ត្រូវ​ប្រកួត​បើក​លីគ​កំពូល​អង់គ្លេស ​ទល់​ក្រុម Leeds United ​នៅ​ម៉ោង​១១:៣០​នាទី​យប់​នេះ​។ ​ដោយ​ក្រុម Leeds ​នេះ គឺ​ទើប​ឡើង​មក​ពី​ក្របខណ្ឌ Championship ​វិញ​ប៉ុណ្ណោះ ​ក្រោយ​ខកខាន​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ​តែ​បើ​មើល​ពី​ប្រវត្តិ​វិញ Leeds United ​ក៏​មិន​មែន​ជា​ក្រុម​អន់​នោះ​ដែរ។ រដូវ​កាល​នេះ ពួកគេ​បាន​ទិញ​កីឡាករ​ថ្មី​ចូល​ជា​ច្រើន ​ដើម្បី​ត្រៀម​រក្សា​ខ្លួន​ឱ្យ​នៅ​ជាប់​លីគ​កំពូល​ទៀត។

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​ចេញ​មុខ​មក​ព្រមាន​ដល់​ក្រុម Leeds United ​ដែរ​ថា​៖ “ខ្ញុំ​បាន​ផ្ដល់​ការ​គោរព​ដល់​អ្វី​ដែល Leeds ​បាន​ធ្វើ ប៉ុន្តែ​ការ​ប្រកួត​បើក​ឆាក​គឺ​ជា​ការ​ប្រកួត​សំខាន់។ ​ខ្ញុំ​បាន​ដឹង​ថា Marcelo ​និយាយ​ថា Anfield ​មិន​ដូច​មុន​ទេ​ពេល​អត់​អ្នក​គាំទ្រ ​ហើយ​គាត់​និយាយ​ត្រូវ​ហើយ។ ប៉ុន្ដែ​បើ​គិត​១​ទៀត វា​នៅ​តែ​ជា Anfield ​ដដែល ​វា​ជា​ផ្ទះ​របស់​យើង ​ហើយ​យើង​គឺ​ជា Liverpool ​។ យើង​ត្រៀម​រូច​ហើយ​ដើម្បី​បង្កើត​ជីវិត​របស់​ពួកគេ​មិន​ឱ្យ​មាន​ផាសុកភាព​”៕

ប្រភព៖ DailyMail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT