James ប្រាប់​មូលហេតុ​ធំ​មួយ ដែល​សម្រេច​ចិត្ត​ផ្ទេរ​មក Everton

កីឡាករ James Rodriguez ទើប​តែ​សម្រេច​ការ​ផ្ទេរ​មក​ក្លឹប Everton នៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ ជាមួយ​តម្លៃ​ខ្លួន ២២,៤០ លាន​អឺរ៉ូ លើ​កុងត្រា​ឈរ​ជើង​រយៈ​ពេល ២ ឆ្នាំ និង​ជម្រើស​បន្ត​ ១ ឆ្នាំ។

ប្រាប់​ទៅ​កាន់​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប Everton កីឡាករ​កូឡុំប៊ី​បាន​និយាយ​ថា វត្តមាន​របស់ Carlo Ancelotti ជា​ហេតុផល​ដ៏​ធំ​ដែល​ជំរុញ​ឲ្យ​លោក​ផ្ទេរ​មក​ក្លឹប​នៅ​អង់គ្លេស។

ខ្សែ​បម្រើ​វ័យ ២៩ ឆ្នាំ​និយាយ៖ “ខ្ញុំ​ពិត​ជា​រីករាយ​ខ្លាំង​ក្នុង​ការ​ឈរ​ជើង​នៅ​ក្លឹប​ដ៏​ល្អ អម​នឹង​ប្រវត្តិសាស្រ្ត​ដ៏​ច្រើន​មួយ​នេះ ហើយ​ជា​ពិសេស​គឺ​នៅ​ជាមួយ​អ្នកចាត់ការ​ដែល​ដឹង​ពី​ខ្ញុំ​ច្បាស់​បំផុត​ថែម​ទៀត”។

លោក​បន្ថែម៖ “អារម្មណ៍​របស់​ខ្ញុំ​ហាក់​ទទួល​បាន​ការ​អូសទាយ​ជាមួយ​ Carlo និង​ក្រុម​ការងារ​របស់​គាត់ ដោយ​យើង​អាច​សម្រេច​ជោគជ័យ​ធំ ហើយ​ហេតុផល​ដ៏​ធំ​មួយ​ដែល​ខ្ញុំ​ចុះ​ហត្ថលេខា គឺ​ដោយសារ​វត្តមាន​របស់​លោក Carlo Ancelotti ព្រោះ​ខ្ញុំ​ធ្លាប់​រីករាយ​ការ​លេង​ជាមួយ​គាត់​នៅ​ក្លឹប​ចាស់ ២ រួច​មក​ហើយ”៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT