ឈរ​ជើង​ពេញ​ម៉ោង​កាល​ប៉ះ​ប៊ុលហ្គារី​ថ្ងៃ​មុន Bale ខាន​ទទួល​អារម្មណ៍​បែប​ហ្នឹង ៨ ខែ​មក​ហើយ

Gareth Bale បាន​ឈរ​ជើង​រយៈ​ពេល ៩០ នាទី​ពេញ លើ​ទីលាន​ប្រកួត អំឡុង​ពេល​ក្រុម​ជម្រើស​ជាតិ​វែល តតាំង​យក​ឈ្នះ​លើ​ប៊ុលហ្គារី ១-០ កាល​ពី​ថ្ងៃ​មុន។

អារម្មណ៍​បែប​នោះ សម្រាប់ Bale វា​ជា​អារម្មណ៍​ទើប​តែ​លើក​ទី ២ ប៉ុណ្ណោះ​នៅ​ឆ្នាំ​ ២០២០ នាម​ជា​កីឡាករ​បាល់ទាត់​អាជីព។ ពោល​គិត​មក​ទល់​ខែ​កញ្ញា​នេះ ខ្សែ​ប្រយុទ្ធ​ស្លាប​វ័យ ៣១ ឆ្នាំ ទើប​បាន​ឈរ​ជើង​ពេញ​ម៉ោង​តែ​ ២ លើក​គត់។

លើក​ទី​មួយ គឺ​កាល​ប៉ះ Getafe នៅ​ក្របខ័ណ្ឌ LaLiga ដោយ​ក្លឹប Real Madrid ៣-០ កាល​នោះ​គឺ​នៅ​ខែ​មករា។

ពេល​ក្រោយៗ មក​ទៀត Bale អាច​លេង​ត្រឹម ៨៤ នាទី ពេល​ប៉ះ​ Celta Vigo ហើយ​ ៧១ នាទី​ពេល​ប៉ះ Osasuna និង Mallorca តែ​មិន​បាន​ពេញ​ជើង​ ៩០ នាទី​ស្រួលបួល​នោះ​ឡើយ៕ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT