Ronaldo ​ទំនង​មិន​អាច​ជួយ​ព័រទុយហ្គាល់​នៅ Nations League ​បាន​ទេ​

​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ប្រហែល​ជា​មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ក្នុង​ពាន​រង្វាន់ UEFA Nations League ​បាន​ទេ ​ក្រោយ​ពី​រង​របួស​ជើង​ខាង​ស្ដាំ​។

​ប្រធាន​ក្រុម​ខាង​លើ​នេះ ​គ្រោង​ដឹក​នាំ​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ប្រកួត​ទល់​ក្រុម​ក្រូអាត​និង​ស៊ុយអែត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ​ក្នុង​ពាន​រង្វាន់ Nations League ​។ តែ​បច្ចុប្បន្ន​ក្រោយ​ពី​មាន​របួស​ជើង​ខាង​ស្ដាំ​ដែល​ត្រូវ​ការ​ព្យាបាល​មក ​រូបគេ​ទំនង​ជា​ត្រូវ​ដក​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​ហើយ។ ការ​រង​របួស​នេះ គឺ​កើត​ឡើង​អំឡុង​ពេល​ហ្វឹកហាត់ ​ហើយ​ម្សិលមិញ​នេះ​រូបគេ​ក៏​មិន​មាន​វត្តមាន​ក្នុង​ពេល​ហាត់​នៅ​ជម្រើស​ជាតិ​ដែរ។

​ការ​មិន​ប្រថុយ​លេង​នៅ​ជម្រើស​ជាតិ​នេះ​ដែរ គឺ​ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​វ័យ​៣៥​ឆ្នាំ​នេះ​ត្រូវ​ធានា​ឱ្យ​បាន​ក្នុង​ការ​បង្ហាញ​វត្តមាន​បើក​ឆាក​លីគ Serie A ​ឱ្យ​ក្រុម Juventus ​នៅ​ថ្ងៃ​ទី​២០​ខែ​កញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ។ ​ក្រុម​ដឹក​នាំ​ដោយ​លោក Andrea Pirlo ​នេះ ​នឹង​ប៉ះ​ក្រុម​ Sampdoria៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT