Griezmann ​សង្ឃឹម Messi ​ប្ដូរ​ចិត្ត​បន្ដ​លេង​នៅ Barcelona ​ទៀត​

​ខ្សែ​ប្រយុទ្ធ​ Antoine Griezmann ​សង្ឃឹម​ថា​មិត្ត​រួម​ក្រុម Lionel Messi ​ផ្លាស់​ប្ដូរ​ចិត្ត​បន្ដ​លេង​នៅ​ក្រុម FC Barcelona ​ទៀត ​សម្រាប់​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។

បើ​ទោះ​ជា​ប្រធាន​ក្លឹប​និង​ឪពុក​របស់ Messi ​ប្រជុំ​ចរចា​គ្នា​កាល​ពី​ម្សិលមិញ​នេះ ​ប៉ុន្តែ​នៅ​មិន​ទាន់​មាន​សញ្ញា​ឬ​លក្ខខណ្ឌ​អ្វី​មួយ​កើត​ឡើង​ឡើយ។ Messi ​នៅ​តែ​អវត្តមាន​ពី​ទីលាន​ហ្វឹកហាត់​ដដែល ​និង​បន្ដ​ចិត្ត​ចង់​ចាកចេញ​ទៀត​។ តែ​បើ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ​ក្រុម Barcelona ​បញ្ជាក់​ថា​ពួកគេ​មាន​សង្ឃឹម​ច្រើន​អាច​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​អាហ្សង់ទីន​នេះ​បន្ដ​លេង​នៅ​អេស្ប៉ាញ​បាន។

​ក្នុង​នោះ​ដែរ Griezmann ​មិត្ត​រួម​ក្រុម​របស់ Messi ​ក៏​បាន​និយាយ​ដែរ​ថា​៖ “យើង​សង្ឃឹម​ថា​គាត់​នឹង​បន្ដ​នៅ​ទី​នេះ​ទៀត។ យើង​ស្ដាប់​រឿង​រ៉ាវ​ខ្លះ​ៗ ​ប៉ុន្តែ​យើង​មិន​បាន​ដឹង​ច្រើន​នោះ​ទេ”។ ​រំលឹក​ថា Griezmann ​អតីត​កីឡាករ Atletico Madrid ​នេះ ​ស្ថិត​ក្នុង​គម្រោង​ប្រើប្រាស់​របស់​អ្នក​ចាត់ការ Ronald Koeman ​ផ្ទាល់​តែ​ម្ដង។ ដូច្នេះ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ ​រូបគេ​នឹង​ក្លាយ​ជា​តួ​អង្គ​សំខាន់​ក្នុង​ក្រុម FC Barcelona មិន​ខាន៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT