កីឡាករ PSG ៣នាក់ទៀត រកឃើញផ្ទុកមេរោគ Covid-19

​ក្លឹប PSG ​បាន​ប្រកាស​ថា​កីឡាករ​របស់​ខ្លួន​៣​នាក់​ទៀត ​បាន​រក​ឃើញ​ថា​ឆ្លង​មេរោគ Covid-19 ​សរុប​ជា​រួម​មក​ពេល​នេះ​មាន​ដល់​៦​នាក់​ហើយ​។

​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នោះ ​ក្រុម PSG ​បាន​ប្រកាស​កីឡាករ​៣​នាក់​ឆ្លង​មេរោគ Covid-19 ​ទៅ​ហើយ​មាន​ទាំង Neymar ​និង Di Maria ​ផង​ដែរ។ ​ក្រោយ​ពី​បន្ដ​ហ្វឹកហាត់​បាន​បន្តិច ​ពេល​នេះ​ក្រុម​យក្ស​បារាំង​បាន​ប្រកាស​ជា​ថ្មី​ទៀត​ថា​មាន​កីឡាករ​៣​នាក់​បន្ថែម​ទៀត​ហើយ​ដែល​រក​ឃើញ​ថា​មាន​ផ្ទុក​មេរោគ Covid-19 ​។ ​

កត្ដា​រក​ឃើញ​កីឡាករ​ផ្ទុក​មេរោគ​កាន់​តែ​ច្រើន​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម PSG ​ស្ទាក់ស្ទើរ​មែនទែន​ក្នុង​ការ​ប្រកួត​លីគ​បារាំង​ឡើង​វិញ។ ខណៈ​ដែល​ការ​ប្រកួត​កន្លង​ទៅ ​ក៏​មាន​ក្រុម​ខ្លះ​ត្រូវ​ផ្អាក​សិន​ដែរ ​ក្រោយ​រក​ឃើញ​កីឡាករ​មាន​ផ្ទុក​មេរោគ​ដូច្នេះ។ ​រំលឹក​ថា PSG ​ត្រូវ​ប្រកួត​ប៉ះ​ក្រុម Racing ​នៅ​ថ្ងៃ​ទី​១០​ខែ​កញ្ញា​ឆ្នាំ​២០២០​ខាង​មុខ​នេះ​ហើយ៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT