Gaya ​ទាត់​១​គ្រាប់​នាទី​៩០+៥ ​ជួយ​អេស្ប៉ាញ​ស្មើ​អាល្លឺម៉ង់ ១-១

​Gaya ​ជា​តារា​សំណាង​ជួយ​ក្រុម​អេស្ប៉ាញ​យក​បាន​១​ពិន្ទុ​ពី​ក្រុម​អាល្លឺម៉ង់ ​ក្រោយ​ពី​ស៊ុត​១​គ្រាប់​តាម​ស្មើ​ក្រុម​អាល្លឺម៉ង់ ១-១ ​ក្នុង​ពាន​រង្វាន់ UEFA Nation League ​នៅ​យប់មិញ​នេះ​។

សម្រាប់​ការ​ប្រកួត​នៅ​យប់មិញ​នេះ Werner ​រក​បាន​១​គ្រាប់​នាំ​មុខ​ឱ្យ​ក្រុម​អាល្លឺម៉ង់​ទៅ​ហើយ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ ​Gaya ​នៅ​នាទី​៩០+៥​ទៅ​ហើយ ​រក​បាន​១​គ្រាប់​ជួយ​អេស្ប៉ាញ​តាម​ស្មើ​វិញ​បាន។ ​បើ​តាម​លទ្ធផល​នេះ ​ក្រុម​ទាំង​ពីរ​ចែក​គ្នា​បាន​ត្រឹម​តែ​ម្នាក់​១​ពិន្ទុ​ប៉ុណ្ណោះ។ ​

​លោក​ Luis Enrique ​គ្រូ​បង្វឹក​ក្រុម​អេស្ប៉ាញ ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា​ក្រុម​របស់​លោក​ធ្វើ​បាន​ល្អ ​និង​បាន​បង្ហាញ​ពី​ការ​ប្រកួត​ប្រជែង​ដល់​នាទី​ចុង​ក្រោយ។ ​De Gea ​ជា​អ្នក​ចាំទី​ល្អ​ម្នាក់​របស់​អេស្ប៉ាញ ​ហើយ​រូបគេ​ក៏​បាន​បញ្ជាក់​ច្បាស់​ក្នុង​ការ​ប្រកួត​ថា​សក្ដិសម​សម្រាប់​ជម្រើស​ទី​១​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT