លទ្ធផល​ពិនិត្យ​សុខភាព​លើក​ទី​២​របស់ Ronaldo ​នៅ​ក្លឹប Juventus ​យ៉ាង​ណា​ដែរ?

ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​បាន​ចូល​រួម​ជាមួយ​សមាជិក​ដទៃ​ទៀត​របស់​ក្រុម Juventus ​ហើយ​នៅ​ទឹក​ដី​អ៊ីតាលី ​ដើម្បី​ធ្វើ​ការ​ហ្វឹកហាត់​ត្រៀម​បើក​រដូវ​កាល​ថ្មី​។

ការ​មក​ដល់​នេះ​ដែរ ​រូប​គេ​ក៏​ត្រូវ​ទៅ​ធ្វើ​តេស្ដ​សុខភាព​បន្តិច​ទៀត​ដែរ ​បើ​ទោះ​ជា​លើក​មុន​ពេល​បង្ហាញ​ខ្លួន​ផ្លូវការ​នោះ​បាន​ធ្វើ​តេស្ដ​ម្ដង​ហើយ​ក៏​ដោយ។ ​ការ​ធ្វើ​តេស្ដ​លើក​ទី​២​នេះ គឺ​មិន​ខុស​ពី​លើក​ទី​១​ឡើយ ​ពោល​គឺ​កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ ​នៅ​តែ​មាន​រាងកាយ​មាំមួន​ដូច​កីឡាករ​វ័យ​២០​ឆ្នាំ​អី​ចឹង​ដែរ។ ​ខ្សែ​ប្រយុទ្ធ​ដែល​មិន​ផឹក​ស្រា ​មិន​មាន​ស្នាម​សាក​ខាង​លើ​នេះ ​ក្នុង​ខ្លួន​មាន​ជាតិ​ខ្លាញ់​តែ​៧%​ប៉ុណ្ណោះ ស្រប​ពេល​ដែល​កីឡាករ​ដទៃ​ភាគ​ច្រើន​គឺ​មាន​ចន្លោះ​ពី​១០​ទៅ​១១​%។

ការ​ទៅ​ចូល​រូម​ហ្វឹកហាត់​កម្ដៅ​សាច់​ដុំ​នេះ​ដែរ ​Ronaldo ​ក៏​បាន​ជួប​មិត្ត​រួម​ក្រុម​នៅ Juventus ​មួយ​ចំនួន​ផង​ដែរ ​ដូចជា ​Gonzalo Higuain ​និង ​Paulo Dybala ​ជា​​ដើម។ ខណៈ​​ដែល​កីឡាករ​មួយ​ចំនួន​មិន​បាន​ជួប​នោះ​ទេ ព្រោះ​ពួកគេ​បាន​ទៅ​ប្រកួត​មិត្តភាព​ពាន​រង្វាន់ ICC ​នៅ​សហរដ្ឋ​អាមេរិក៕ប្រភព៖ DailyMail

  • លទ្ធផល​ពិនិត្យ​សុខភាព​លើក​ទី​២​របស់ Ronaldo ​នៅ​ក្លឹប Juventus ​យ៉ាង​ណា​ដែរ?