Virgil van Dijk ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ប្រសិន​កីឡាករ​រូប​នេះ​ផ្ទេរ​មក Man Utd ដូច​ការ​សង្ស័យ

ប្រធាន​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Virgil van Dijk បាន​និយាយ​ស្វាគមន៍​យ៉ាង​កក់ក្តៅ ទុក​ជា​មុន សម្រាប់​ត្រៀម​មក​ដល់​របស់​ខ្សែ​បម្រើ Donny van de Beek ជាមួយ​ក្លឹប​បិសាច​ក្រហម Manchester United។

van de Beek ល្ហៀងៗ​ថា​គ្រោង​នឹង​ចាកចេញ​ពី Ajax ផ្ទេរ​មក​ទឹកដី Old Trafford នៅ​តម្លៃ​ខ្លួន ៤៥ លាន​អឺរ៉ូ។

ជជែក​អំពី​រឿងរ៉ាវ​នេះ កីឡាករ​រួម​សញ្ជាតិ​ហូឡង់​ដូច​គ្នា Van Dijk និយាយ៖ “តើ​ខ្ញុំ​ព្យាយាម​ផ្លាស់ប្តូរ​ការ​គិត​របស់ Van de Beek [អំពី​ការ​ផ្ទេរ​ទៅ Man Utd] ឬ​អត់? ចម្លើយ​គឺ​អត់​ទេ ប្រសិន​វា​កើត​ឡើង​មែន ខ្ញុំ​ផ្តល់​អារម្មណ៍​ស្វាគមន៍​គេ​យ៉ាង​កក់ក្តៅ​ជា​ទី​បំផុត”។

លោក​បន្ថែម​ថា៖ “វា​ជា​រឿង​ល្អ​សម្រាប់​គេ និង​សម្រាប់​បាល់ទាត់​ហូឡង់ ក៏​ដូច​ជា​ជម្រើស​ជាតិ​ទាំង​មូល ដោយ​មិន​ខុស​ពី​រឿងរ៉ាវ Nathan Ake ដែល​ទើប​តែ​ផ្ទេរ​ទៅ Man City អ៊ីចឹង​ដែរ”៕ ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT