ផ្លូវការ! Ivan Rakitic ចាកចេញ​ពី Barcelona ​ផ្លាស់​ទៅ​ទ្រនំ​ចាស់ Sevilla ហើយ

ក្លឹប FC Barcelona បាន​ប្រកាស​ជា​ផ្លូវការ​ហើយ​នៅ​ល្ងាច​ថ្ងៃ​ទី ១ ​កញ្ញា ឆ្នាំ ២០២០ អំពី​ការ​ចាកចេញ​របស់​ខ្សែ​បម្រើ Ivan Rakitic។

Rakitic ​សម្រេច​ការ​ផ្ទេរ​ទៅ​ទ្រនំ​ចាស់ Sevilla ជាមួយ​តម្លៃ​ខ្លួន ១,៥០ លាន​អឺរ៉ូ ​លើ​កុងត្រា​រយៈ​ពេល ៤ ឆ្នាំ ពោល​គឺ​ត្រូវ​ផុត​នៅ​រដូវ​ក្តៅ​ឆ្នាំ ២០២៤។ សម្រាប់​ក្លឹប​មួយ​នេះ ក៏​ធ្លាប់​ជា​ក្លឹប​ចាស់​ដែល​ខ្លួន​រួម​អាជីព​អស់​រយៈ​ពេល ៣ ឆ្នាំ​ផង​ដែរ មុន​ផ្ទេរ​មក​ក្លឹប​កាតាឡាន់។

រំឭក​ថា​រយៈ​ពេល ៦ ឆ្នាំ​ជាមួយ​អ្នក​មាន​បុណ្យ កីឡាករ​សញ្ជាតិ​អេស្ប៉ាញ បង្ហាញ​ខ្លួន ៣១០ ប្រកួត រក​បាន ៣៥ គ្រាប់​និង Assist ៤២ លើក ធ្លាប់​ឈ្នះ​ពាន​ Champions League ១ លើក LaLiga ៤ លើក Copa del Rey ៤ លើក Super Copa de Epsna ៣ លើក FIFA Club World Cup ២ លើក​និង UEFA Super Cup ២ លើក៕ ប្រភព៖ TrasnferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT