Arsenal ​សម្រេច​ខ្ចី​ជើង​ Ceballos ​១​រដូវ​កាល​ទៀត​

​ក្រុម​កាំភ្លើង​ធំ Arsenal ​បាន​សម្រេច​ការ​ខ្ចី​ជើង​ខ្សែ​បម្រើ ​Dani Ceballos ​ពី​ក្រុម Real Madrid ​បាន​មួយ​រដូវ​កាល​ទៀត​ហើយ ​។

​កាល​ពី​រដូវ​កាល​មុន ​ក្រុម​របស់​លោក Arteta ក៏​បាន​ខ្ចី​ជើង​កីឡាករ Ceballos ​ដែរ ​ហើយ​រូបគេ​ទើប​ត្រលប់​ទៅ​ចូល​រួម​ហ្វឹកហាត់​ជាមួយ​ក្រុម Real Madrid ​វិញ​បាន​១​ថ្ងៃ​ប៉ុណ្ណោះ។ ​យ៉ាងណាមិញ ​ក្រោយ​ពី​ការ​ចរចា​ខ្ចី​ជើង​១​រដូវ​កាល​ទៀត​បាន​ជោគជ័យ ដូច្នេះ​រូបគេ​នឹង​ត្រូវ​ត្រលប់​មក​អង់គ្លេស​វិញ ​ដើម្បី​ហាត់​ជាមួយ​ក្រុម Arsenal ​ត្រៀម​រដូវ​កាល​ថ្មី​ខាង​មុខ​។

Ceballos ​រដូវ​កាល​មុន​លេង​បាន​៣៧​ប្រកួត​ឱ្យ​ក្រុម​កាំភ្លើង​ធំ និង​ជួយ​ក្រុម​ឱ្យ​មាន​ទម្រង់​លេង​យ៉ាង​ល្អ ​ឈ្នះ​ពាន​រង្វាន់ FA Cup ​។ ​រូបគេ​ជា​កីឡាករ​ទី​៣​ហើយ​ដែល​ត្រូវ​ក្រុម Real Madrid ​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​បន្ទាប់​ពី Reinier ​ទៅ Dortmund ​និង Takefusa Kubo ​ទៅ​លេង​នៅ​ក្រុម ​Villarreal ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT