ឈុត​ Lyon នារី ឈ្នះ​ពាន UCL បណ្តាក់​គ្នា​ ៥ លើក តាម​ស្មើ​កំណត់ត្រា​ឈុត​បុរស​ Real Madrid

កាល​ពី​យប់​មិញ​នេះ ក្រុម​បាល់ទាត់​នារី Lyon បាន​យក​ឈ្នះ​ទៅ​លើ Wolfsburg ៣-១ នៅ​ឯ​កីឡដ្ឋាន San Sebastian ក្នុង​ប្រទេស​អេស្ប៉ាញ និង​លើក​ពាន UEFA Champions League ជា​ផ្លូវការ។

គិត​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប Lyon ឈ្នះ​ពាន​អឺរ៉ុប​មួយ​ចំនួន ៧ លើក​ហើយ ដោយ​ច្រើន​ជាង​ក្រុម​ណាៗ​ទាំង​អស់។ អ្វី​ដែល​អស្ចារ្យ​ទៅ​ទៀត​នោះ ពួក​គេ​បាន​ឈ្នះ ៥ រដូវ​កាល​ជាប់​គ្នា រាប់​ចាប់​ពី​រដូវ​កាល ២០១៥/១៦ រៀង​មក រុញ​ឲ្យ​តាម​ស្មើ​កំណត់ត្រា​នៃ​ក្រុម​បាល់ទាត់​បុរស Real Madrid ធ្លាប់​ធ្វើ​បាន​ដូច​គ្នា​កំឡុង​ទសវត្ស​ឆ្នាំ ១៩៥០-៦០។

បញ្ជាក់​ថា​ការ​ប្រកួត​បើក​រដូវ​កាល​ថ្មី​នៃ​លីគ​កំពូល​បារាំង Division 1 Feminineផ្នែក​បាល់ទាត់​នារី នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ចុង​សប្តាហ៍​នេះ ពោល​ចន្លោះ​ថ្ងៃ​ទី ៥-៦ ​កញ្ញា​ត​ទៅ៕ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT