សហព័ន្ធកីឡាបាល់​ទាត់​ថៃ​ទទួលបានជំនួយពី​ក្រុមហ៊ុន Muang Thai Insurance ជាង​៥០ម៉ឺនដុល្លារ

ដោយមើលឃើញពីស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន សមាគមកីឡាបាល់​ទាត់នៃប្រទេសថៃមិនអាចទទួលបានការជំរុញណាមួយឲ្យ​មានប្រសើរឡើង​វិញនោះ​ទេ ប៉ុន្តែពេល​នេះ​ពួក​គេទទួលបាន​ជំនួយពីក្រុមហ៊ុនធានារ៉ាប់រងធំបំផុតមួយរបស់ប្រទេសថៃគឺ Muang Thai Insurance

ទោះបីជាមិនមានសកម្មភាពកីឡាបាល់ទាត់ស្ត្រីនៅឆ្នាំនេះនៅក្នុងប្រទេសថៃ ដោយសារតែជំងឺរាដដាលកូវីដ១៩ កំពុងរាលដាលក្រុមហ៊ុន MTI នៅតែបរិច្ចាគ ១៦ លានបាត (៥០៧,០០០ ដុល្លារអាមេរិក) ដល់ FAT ។

ប្រធាននាយកប្រតិបត្តិនៃ MTI គឺលោក Nualphan Lamsam ក៏ជាប្រធានក្លិបបាល់​ទាត់ Port FC ដែល​កំពុងប្រកួតប្រជែងក្នុងលីគ​កំពូល​ថៃ (Thai League 1 )​ផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT