Liverpool នឹង​ត្រូវ​តតាំង Arsenal ដណ្តើម​ពាន FA Community Shield ​នៅ​ថ្ងៃ​សោរ៍​នេះ

ក្រុម​ឈ្នះ​ជើង​ឯក Premier League គឺ​ហង្ស​ក្រហម Liverpool នឹង​ត្រូវ​បើក​ការ​ប្រកួត​ទល់​ក្រុម​ឈ្នះ​ជើង​ឯក FA Cup គឺ​កាំភ្លើង​ធំ Arsenal នៅ​ឯ​ព្រឹត្តិការណ៍​ដណ្តើម​ពាន FA Community Shield នា​ចុង​សប្តាហ៍​នេះ។

ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ឯ​ទឹកដី​កណ្ដាល​នៃ​កីឡដ្ឋាន Wembley Stadium ​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports វេលា​ម៉ោង ១០:៣០ នាទី​យប់ ​ថ្ងៃ​សោរ៍ ទី ២៩ ​សីហា។

បញ្ជាក់​ថា​ក្រុម​ទាំង​ពីរ​សុទ្ធ​សឹង​ជា​ក្រុម​ធ្លាប់​ឈ្នះ​ពាន​ Commnunity Shield ១៥ សម័យ​កាល​ដូច​គ្នា ហើយ Arsenal ឈ្នះ​លើក​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១៧ រី​ឯ Liverpool ឈ្នះ​នៅ​ឆ្នាំ ២០០៦។

អ្វី​ដែល​ជា​ចំណុច​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​ការ​ប្រកួត​នោះ គឺ​សមាគម​បាល់ទាត់​អង់គ្លេស​ហៅ​កាត់ FA ទំនង​ជា​នឹង​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ចូលរួម​ទស្សនា​ផ្ទាល់​ក្នុង​កីឡដ្ឋាន​វិញ​ហើយ ប៉ុន្តែ​ធ្វើ​ឡើង​នៅ​ដំណាក់​កាល​ទី ១ ដោយ​អនុញ្ញាត​ឲ្យ​មាន​អ្នក​គាំទ្រ​ប្រមាណ ១៥ ០០០ ទៅ ២០ ០០០ នាក់​តែ​ប៉ុណ្ណោះ ហើយ​ត្រូវ​អនុវត្ត​គោលការណ៍​រក្សា​គម្លាត​ពី​គ្នា និង​មាន​ការ​ប្រើប្រាស់​ម៉ាស​ជា​ចាំ​បាច់៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT