អ្នកចាត់ការ​ ៤ រូប​ធ្លាប់​ដឹកនាំ​ក្រុម​ឈ្នះ​ពាន UCL នៅ​វ័យ​ចំណាស់​បំផុត មាន​ម្នាក់​អាយុ ៧១ ឆ្នាំ

បន្ទាប់​ពី​ការ​ប្រកួតប្រជែង​ក្នុង​លីគ​នៃ​ប្រទេស​នីមួយៗ ក្រុម​បាល់ទាត់​ទាំង​អស់​ដាក់​គោលដៅ​ផ្តោត​សំខាន់​ទៅ​លើ​ពាន​រង្វាន់​អឺរ៉ុប ឬ​យើង​ស្គាល់​ថា UEFA Champions League។ នៅ​ឆ្នាំ ២០២០ នេះ ក្រុម​ Bayern Munich ជា​អ្នក​ឈ្នះ​ជើង​ឯក ​ក្រោម​ការ​ដឹកនាំ​របស់​លោក Hansi Flick។

បើ​ស៊ីជម្រៅ​ទៅ​ក្នុង​កំណត់ត្រា​ផ្នែក​កីឡាករ សម្រាប់ Bayern ឆ្នាំ​នេះ មាន Alphonso Davies ជាប់​ឈ្មោះ​ជា​កីឡាករ​វ័យ​ក្មេង​ទី ៤ ដែល​បាន​ឈ្នះ​ពាន UCL ហើយ​សម្រាប់​ផ្នែក​អ្នកចាត់ការ​ឯ​ណេះ​វិញ លោក Hansi Flick ក៏​ជាប់​ឈ្មោះ​ជា​បុគ្គល​ទី ៤ ដូច​គ្នា ប៉ុន្តែ​នាម​ជា​អ្នកចាត់ការ​វ័យ​ចំណាស់​បំផុត។

នៅ​បញ្ជី​ឈ្មោះ​ទាំង ៥ មាន​គ្រូ​តា​លោក Sir Alex Ferguson គ្រោង​បាន ២ លើក​ម្នាក់​ឯង។ CTS Sports ធ្វើ​ការ​លម្អិត​ដូច​ត​ទៅ៖

៥) លោក Hans-Dieter Flick ដឹកនាំ​ Bayern Munich ឈ្នះ​ពាន​នៅ​ឆ្នាំ ២០២០ ​មាន​អាយុ ៥៥ ឆ្នាំ
៤) Sir Alex Ferguson ដឹកនាំ Man Utd ឈ្នះ​ពាន​នៅ​ឆ្នាំ ១៩៩៩ មាន​អាយុ ៥៧ ឆ្នាំ
៣) Sir Alex Ferguson ដឹកនាំ Man Utd ឈ្នះ​ពាន​នៅ​ឆ្នាំ ២០០៨ មាន​អាយុ ៦៦ ឆ្នាំ
២) Josef Heynckes ដឹកនាំ Bayern Munich ឈ្នះ​ពាន​នៅ​ឆ្នាំ ២០១៣ មាន​អាយុ ៦៨ ឆ្នាំ
១) Raymond Goethals ដឹកនាំ Marseille ឈ្នះ​នៅ​ឆ្នាំ ១៩៩៣ មាន​អាយុ ៧១ ឆ្នាំ៕

ប្រភព៖ Opta

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT