Jose Mourinho ​កំពុង​រៀន​ភាសា​កូរ៉េ ​និង​ស្វែង​យល់​ពី​វប្បធម៌​ប្រទេស​នេះ​

​លោក Jose Mourinho ​កំពុង​រៀន​ភាសា​កូរ៉េ​ខាង​ត្បូង ​ក៏​ដូចជា​ស្វែង​យល់​ពី​វប្បធម៌​របស់​ប្រទេស​នេះ​ផង​ដែរ ​ដើម្បី​ងាយ​ស្រួល​ដឹក​នាំ​ក្រុម ជា​ពិសេស​និយាយ​ជាមួយ Son Heung min ។

​អ្នក​ចាត់ការ​ល្បី​ឈ្មោះ​ខាង​លើ​នេះ ​និយាយ​បាន​៦​ភាសា​រួច​មក​ហើយ គឺ​ព័រទុយហ្គាល់ អេស្ប៉ាញ ​កាតាឡាន់ អង់គ្លេស បារាំង ​និង​អ៊ីតាលី។ ដោយ​ឡែក​នៅ​ពេល​នេះ លោក​កំពុង​រៀន​ភាសា​កូរ៉េ​ថែម​មួយ​មុខ​ទៀត ​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ខ្សែ​ប្រយុទ្ធ Son ​ដែល​កំពុង​ក្លាយ​ជា​កីឡាករ​ស្នូល​ម្នាក់​របស់​ក្រុម Spurs ​។

​លោក Jose ​បាន​និយាយ​បែប​នេះ​ថា​៖ “ការ​ទំនាក់ទំនង​ពិត​ជា​សំខាន់​ណាស់ ​ពេល​យើង​នៅ​ក្រុម​ច្រើន​នាក់ ខ្ញុំ​ត្រូវ​និយាយ​ភាសា​ដើម​ដែល​គ្រប់​គ្នា​អាច​យល់​បាន។ វា​ជា​រឿង​គួរ​ឱ្យ​គោរព​ណាស់​នៅ​ក្នុង​ក្លឹប ​នៅ​ពេល​យើង​និយាយ​ទល់​មុខ​គ្នា​ម្នាក់​ទល់​ម្នាក់ បើ​យើង​អាច​ប្រើ​ភាសា​រួម​មួយ​បាន។ នៅ​ពេល​ខ្ញុំ​នៅ​ជាមួយ​កីឡាករ​ណា​ម្នាក់ ខ្ញុំ​ចង់​និយាយ​ភាសា​របស់​កីឡាករ​នោះ ដើម្បី​ងាយ​ស្រួល​យល់​ពី​គ្នា។ នេះ​ជា​ហេតុផល​ខ្ញុំ​រៀន​ភាសា​កូរ៉េ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT