កីឡាករ Chelsea ​ច្រើន​នាក់ ​ឆ្លង​មេរោគ Covid-19 ​

​ប្រភព​នៅ​អង់គ្លេស ​បាន​បញ្ជាក់​ថា​ដំណើរ​ការ​ប្រកួត Pre Season ​របស់​ក្រុម Chelsea កំពុង​រអាក់រអួល បន្ទាប់​ពី​មាន​កីឡាករ​ច្រើន​នាក់​បាន​ឆ្លង​មេរោគ Covid-19 ​។

​ក្លឹប​នៅ​អង់គ្លេស​ខាង​លើ​នេះ ​បាន​បញ្ជាក់​ថា​បន្ទាប់​ពី​ត្រលប់​មក​ពី​លំហែ​កាយ​វិញ ​ក្រុម​កីឡាករ​ឈុត​ធំ​របស់ Chelsea ​ច្រើន​នាក់​តេស្ដ​វិជ្ជមាន Covid-19 ​។​ដូច្នេះ ​ពួកគេ​មិន​អាច​ចូល​ហាត់​ជាមួយ​ក្រុម​បាន​ឡើយ ដោយ​ត្រូវ​នៅ​ដោយ​ឡែក​សិន​ដើម្បី​តាម​ដាន​ព្យាបាល​ឱ្យ​ជា​សះស្បើយ។ ​កត្ដា​នេះ​ហើយ ​ទើប​បាន​ជា​ការ​ប្រកួត​មិត្តភាព​ត្រៀម​រដូវ​កាល​ថ្មី​របស់​លោក Lampard ​ទំនង​ជា​មាន​ផល​វិបាក ​មិន​អាច​ធ្វើ​ឡើង​នោះ​ទេ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT