Real Madrid ចង់​បាន Cavani តែ​សុំ​ពេល​លក់​កីឡាករ ២ រូប​នេះ​ចេញ​សិន

តាម​របាយការណ៍​ពី Gazzetta dello Sport បាន​ចុះ​ផ្សាយ​ថា​ក្លឹប Real Madrid ​កំពុង​សម្លឹង​ចង់​នាំ​យក Edinson Cavani មក​ចូលរួម​នៅ​ទឹកដី Bernabeu ប្រសិន​ណា​ក្លឹប​អាច​លក់​ចេញ​កីឡាករ Luka Jovic និង Mariano Diaz។

នៅ​តំបន់​ប្រយុទ្ធ​របស់​ស្តេច​ស​កំពុង​គរ​ជើង​ច្រើន ហើយ​កីឡាករ​ខ្លះ​ហាក់​លែង​មាន​តម្លៃ​សម្រាប់​ក្លឹប​តែ​ម្តង អ៊ីចឹង​ការ​លក់​ចេញ​ជា​ជម្រើស​ល្អ ជា​ជាង​ការ​ខាតបង់​លើ​ខ្ទង់​ចំណាយ​ថ្លៃ​ពលកម្ម។

ដោយឡែក​សម្រាប់ Cavani ពេល​នេះ​ជា​កីឡាករ​ឥត​តម្លៃ​ខ្លួន​លើ​ទីផ្សារ​ដោះដូរ និង​រង់ចាំ​តែ​ការ​ចរចា​ត្រូវរ៉ូវ​ថ្លៃ​ពលកម្ម និង​កុងត្រា​ជាមួយ​ក្លឹប​ណា​មួយ​តែ​ប៉ុណ្ណោះ។

បញ្ជាក់​ថា Cavani នៅ​តែ​ជា​បេក្ខភាព​ដែល​មាន​គុណភាព​មួយ​រូប នៅ​តំបន់​ប្រយុទ្ធ​ដោយ​កាល​នៅ PSG រដូវ​កាល ២០១៩/២០ គេ​រក​បាន ៧ គ្រាប់​និង Assist ៣ លើក​នៅ ២២ ប្រកួត៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT