Silva ​កាន់​តែ​កៀក​ផ្លាស់​ទៅ​លេង​នៅ Chelsea ​មែនទែន​ហើយ​

​ខ្សែ​ការពារ Thiago Silva ​កាន់​តែ​កៀក​មែនទែន​ហើយ​ក្នុង​ការ​ផ្លាស់​ទៅ​លេង​នៅ​ក្រុម Chelsea ​ក្រោយ​ពី​អស់​ភារកិច្ច​ជួយ​ក្រុម PSG ​នៅ UEFA Champions League ​។

ប្រធាន​ក្រុម PSG ​ខាង​លើ​លេង​បាន​ល្អ​ដែរ​ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ក្រុម Bayern Munich ​១-០ ​នៅ​យប់មិញ​នេះ​។ ​កត្ដា​នេះ​ហើយ ​កាន់​តែ​ធ្វើ​ឱ្យ​តោ​ខៀវ​ពេញ​ចិត្ត​ថែម​ទៀត ​ក្នុង​ការ​នាំ​យក​កីឡាករ​ប្រេស៊ីល​នេះ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​សម្រាប់​រដូវ​កាល​ក្រោយ។ ​ដោយ​ក្រុម​របស់​លោក Lampard ​អាច​ផ្ដល់​កុងត្រា​ឱ្យ​រូបគេ​ដល់​ទៅ​២​ឆ្នាំ ឯ​ណោះ ​បើ​ទោះ​ជា​វ័យ​ដល់​៣៥​ឆ្នាំ​ហើយ​ក៏​ដោយ។

លោក Lampard ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ​មាន​ប្រាក់​ក្នុង​ដៃ​ដល់​ទៅ​២០០​លាន​ផោន​ឯ​ណោះ​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល។ ​លោក​ចង់​កែប្រែ​មុខមាត់​ក្រុម​ឡើង​វិញ ​ដោយ​គិត​ត្រឹម​ពេល​នេះ ​ទិញ​បាន​កីឡាករ​ល្អ​ៗ​២​នាក់​ហើយ​គឺ ​ Timo Werner ​និង ​Hakim Ziyech ​ដែល​សុទ្ធ​តែ​ប្រយុទ្ធ។ ដូច្នេះ​ខ្សែ​ការពារ Silva ​ក៏​ជា​ជម្រើស​មួយ​សម្រាប់​តោ​ខៀវ ​ដើម្បី​នាំ​ទៅ​ចូល​រួម​ជាមួយ​ក្រុម​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT