Sevilla ​ទម្លាក់​ Man Utd ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ Europa Leageue ​

ក្រុម Sevilla ​បាន​យក​ឈ្នះ​លើ​ក្រុម Manchester United ​ក្នុង​លទ្ធផល ២-១ ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Europa League ​នៅ​​យប់មិញ​នេះ​។សម្រាប់​ការ​ប្រកួត​នេះ​ដែរ ​ក្រុម​បិសាច​ក្រហម Manchester United ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​មុន ដោយ Bruno ​ប៉ុន្តែ​វា​មិន​អាច​ជួយ​ក្រុម​ឱ្យ​ទទួល​បាន​ជ័យជម្នះ​នោះ​ទេ។ ​ជាក់​ស្ដែង ​ក្រុម Sevilla ​ក៏​បាន​វាយ​បក​វិញ​តាម​ស្មើ​នៅ​តង់​ទី​១ ​និង​រក​បាន​គ្រាប់​បាល់​បន្ថែម​ទៀត​នៅ​តង់​ទី​២។ ​ចប់​ការ​ប្រកួត ​ក្រុម Sevilla ​ក៏​បាន​យក​ឈ្នះ​លើ​ក្រុម Man Utd ​ក្នុង​លទ្ធផល ​២-១។

​គេ​សង្កេត​ឃើញ​ថា​ក្នុង​ការ​ប្រកួត​នោះ ​ក៏​មាន​ការ​ប៉ះ​សម្ដី​គ្នា​រវាង​មិត្ត​រួម​ក្រុម Bruno ​និង​ខ្សែ​ការពារ ​Victor Lindelof ​ផង​ដែរ ​ក្រោយ​ពី​ក្រុម Sevilla ​រក​បាន​គ្រាប់​បាល់​ទី​២៕


ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT