Barcelona ​កប់​ឈ្មោះ​ក្នុង​កំណត់ត្រា​អាក្រក់ ២ ដែល​ខកខាន​កើត​មាន​ ៧ ទសវត្ស

Bayern Munich បាន​ផ្តល់​មេរៀន​បរាជ័យ​យ៉ាង​ដំណំ ទៅ​លើ Barcelona ក្រោយ​យក​ឈ្នះ​ជាមួយ​លទ្ធផល ៨-២។

ក្រៅ​ពី​បាត់បង់​ឱកាស​បន្ត​ទៅ​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ UCL សម្រាប់​ក្រុម​យក្ស​អេស្ប៉ាញ​ក៏​ធ្លាក់​ឈ្មោះ​ក្នុង​កំណត់ត្រា​អាក្រក់​ធំៗ ២ នៅ​ប្រវត្តិសាស្រ្ត​របស់​ខ្លួន​ផង​ដែរ។

១) Barcelona ចាញ់​ការ​ប្រកួត ដាច់ ៦ គ្រាប់​ជា​លើក​ដំបូង ខកខាន​កើត​មាន​តាំង​ពី​ខែ​មេសា ឆ្នាំ ១៩៥១ ក្រោយ​បរាជ័យ​ក្រោម​ថ្វី​ជើង Espanyol ៦-០ តែ​ជា​ការ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ LaLiga។

២) Barcelona ធ្វើ​ឲ្យ​របូត ៧ គ្រាប់​នៅ​ការ​ប្រកួត​ជា​លើក​ដំបូង ខកខាន​កើត​មាន​តាំង​ពី​ខែ​តុលា ឆ្នាំ ១៩៤៩ គ្រា​នោះ​ចាញ់​ Valencia ៧-៤។

បញ្ជាក់​ថា​កំណត់ត្រា​អាក្រក់ៗ​សម្រាប់ Barca នៅ​ប្រកួត​លើក​នេះ មិនមែន​មាន​តែ ២ ទេ ពោល​គឺ​មាន​ច្រើន​ទៀត ជា​រួម​វា​ជា​មេរៀន​ដល់​ស្ពឹក​មុខ​មួយ ដែល​មិន​ងាយ​នឹង​ប្រើប្រាស់​ពេល​អាច​បំភ្លេច​វា​បាន៕

ប្រភព៖ Optajoe

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT