ក្លឹប Wolverhampton Wanderers FC ដែលជាជើងឯកលីគ Championship នឹងមានឱកាសឡើងទៅលេងនៅ Premier League រដូវកាលក្រោយនោះ កំពុងតែទិញកីឡាករល្អៗជាច្រើនដើម្បីត្រៀមខ្លួនចូលរដូវកាលថ្មី។
កីឡាករវ័យ៣៥ឆ្នាំខាងលើនេះ បានចូលរួមជាមួយក្រុម Besiktas នៅរដូវកាលមុន បន្ទាប់ពីចប់កុងត្រាជាមួយក្រុម Real Madrid ។ លេងបានត្រឹម១រដូវកាលនៅក្រុម Besiktas ពេលនេះ មានក្លឹបជាច្រើនកំពុងទាក់ទងចង់បានរូបគេ ដោយក្នុងនោះមាន Wolverhampton Wanderers FC ដែលជាក្រុមចំណូលថ្មីនៅ Premier League ផងដែរ។ ត្បិតតែវ័យជ្រេបន្តិចមែន ប៉ុន្តែកីឡាករជម្រើសជាតិព័រទុយហ្គាល់នៅតែមានតម្លៃខ្លួនខ្ពស់ដដែល ពោលគឺ Besiktas បានដាក់តម្លៃខ្លួនរូបគេដល់៧លានផោនឯណោះ ព្រោះសល់កុងត្រា១ឆ្នាំទៀត។
ក្លឹបអង់គ្លេសខាងលើអាចនឹងពិចារណាយកកីឡាករឈ្នះពានរង្វាន់ជាច្រើននៅ Real Madrid រូបនេះជាក់ជាមិនខាន ព្រោះថាពួកគេក៏ទើបនឹងទិញយក Joao Moutinho មិនរួមសញ្ជាតិជាមួយ Pepe ពីក្រុម Monaco តម្លៃ៥លានផោនរួចហើយ។ ស្របពេលដែលអ្នកចាំទីជម្រើសជាតិព័រទុយហ្គាល់ Rui Patricio ក៏មានវត្តមាននៅក្លឹប Wolverhampton Wanderers FC នេះដែរ៕ប្រភព៖ DailyMail