វ័យ​ត្រឹម ៣៣ ឆ្នាំ Julian ក្លាយ​ជា​គ្រូ​បង្វឹក​វ័យ​ក្មេង​បង្អស់​អាច​ឆ្លង​មក​ដល់​វគ្គ ៤ ក្រុម​ចុង​ក្រោយ

ក្លឹប RB Leipzig បាន​ពាំនាំ​នូវ​ជោគជ័យ​យ៉ាង​ធំធេង​រដូវ​កាល ២០១៩/២០ នេះ ក្រោយ​ពី​បំបាក់ Atletico Madrid ឆ្ពោះ​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ។

វា​ជា​ប្រវត្តិសាស្ត្រ​របស់​ក្លឹប​ដែល​ទើប​តែ​បង្កើត​ថ្មី នៅ​ឆ្នាំ ២០០៩ ហើយ​ទើប​បាន​រំកិល​ឡើង​មក​លេង​នៅ Bundesliga នា​រដូវ​កាល ២០១៦/១៧។ អ្វី​ដែល​មិន​គួរ​ឲ្យ​ជឿ ក្រោម​ការ​ដឹកនាំ​របស់​អ្នកចាត់ការ​វ័យ​ក្មេង​ត្រឹម​អាយុ ៣៣ ឆ្នាំ លោក Julian Nagelsmann បាន​បង្កើត​កំណត់ត្រា​មួយ​នេះ​ឡើង។

លោក​ក្លាយ​ជា​អ្នកចាត់ការ​វ័យ​ក្មេង​បង្អស់​នៅ UCL អាច​ដឹកនាំ​ឲ្យ​ក្រុម​ឆ្ពោះ​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

រំឭក​ថា​ក្នុង​ឆ្នាំ​ដែល Julian កើត ពោល​គឺ​នៅ​ឆ្នាំ ១៩៨៧ ជា​ឆ្នាំ​តែ​មួយ​ដែល​លោក Diego Simeone បាន​បោះ​ជំហាន​ក្នុង​អាជីព​បាល់ទាត់ ហើយ​ការ​លើក​ឡើង​នេះ​ក៏​ត្រូវ​បាន​សាយភាយ​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម Twitter នា​ព្រឹក​ថ្ងៃ​សុក្រ​ផង​ដែរ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT