At Madrid ជា​ក្រុម​អេស្ប៉ាញ​ទី ៣ ​ធ្លាក់​ចេញ​ពី UCL រុញ​ឲ្យ Leipzig ​មាន​ឱកាស​ជួប PSG វគ្គ ៤ ក្រុម​

ក្លឹប Atletico Madrid បាន​រង​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់ RB Leipzig នៅ​វគ្គ ៨ ក្រុម​ចុង​ក្រោយ UCL ធ្វើ​ឡើង​ក្នុង​ទីក្រុង Lisbon ទឹកដី​ព័រទុយហ្គាល់ ដោយ​លទ្ធផល ១-២។

ការ​វាយ​សម្រុក​របស់​ក្រុម​ទាំង​ពីរ​បាន​កើត​ឡើង​ខ្លាំង នៅ​តង់​ទី​ពីរ ហើយ​គ្រាប់​បាល់​នាំ​មុខ​ជា​ការ​សម្រេច​បាន​ដោយ Dani Olmo នាទី ៥០ មុន​ពេល Joao Felix មាន​ឱកាស​ស៊ុត​បាល់ ១១ ម៉ែត្រ​តាម​ស្មើ ១-១ តែ​សោកស្តាយ​មុន​បញ្ចប់​តង់​ប៉ុន្មាន​នាទី នា​នាទី ៨៨ ស្រាប់​តែ ខ្សែ​បម្រើ Tyler Adams ជា​កីឡាករ​ទើប​ប្តូរ​ចូល​រក​បាន​មួយ​គ្រាប់​កាត់​សេចក្តី​ឃើញ​ក្រុម​ត្រូវ​ឡើង​ទៅ​វគ្គ​បន្ត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=gcupUs3YUY0

បញ្ជាក់​ថា RB Leipzig នឹង​ត្រូវ​ឆ្ពោះ​ទៅ​កាន់​វគ្គ ៤ ក្រុម​ចុង​ក្រោយ តតាំង​ជាមួយ PSG នៅ​ថ្ងៃ​ទី ១៨ សីហា មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT