ក្រុម Spurs ​ទិញ​បាន​ខ្សែ​ការពារ​ម្នាក់​ហើយ តម្លៃ​២០​លាន​ផោន​

​ក្រុម Spurs ​សម្រេច​បាន​ទិញ​យក​ខ្សែ​ការពារ  Pierre-Emile Hojbjerg ​ម្នាក់​ហើយ​ពី​ក្រុម​Southampton ​ដោយ​មាន​កុងត្រា​ដល់​ទៅ​៥​ឆ្នាំ​ឯ​ណោះ។

កីឡាករ​វ័យ​២៥​ឆ្នាំ​នេះ នឹង​ទទួល​បាន​អាវ​លេខ​៥​ក្នុង​ក្លឹប ​ហើយ​រូបគេ​ក៏​បាន​ចូល​រួម​ហ្វឹកហាត់​ជា​ផ្លូវការ​ហើយ​ដែរ។ ​ដោយ​លេខ​៥​នេះ ជា​លេខ​អាវ​ចាស់​របស់​ខ្សែ​ការពារ Jan Vertonghen ដែល​ទើប​សម្រេច​ចាកចេញ​ក្រោយ​ចប់​រដូវ​កាល​នេះ​។ Hojbjerg ​ជា​កីឡាករ​មាន​បទ​ពិសោធ​ម្នាក់​របស់​ក្រុម Southamptonដោយ​រូបគេ​បាន​បង្ហាញ​ខ្លួន​ជាង​១០០​ប្រកួត​មក​ហើយ ​ក្នុង​រយៈ​ពេល​៤​ឆ្នាំ​មក​នេះ។

​​អតីត​កីឡាករ Bayern Munich ​ខាង​លើ​នេះ ​បាន​និយាយ​ពេល​ចុះ​កុងត្រា​ថា​នេះ​ជា​ក្ដី​ស្រមៃ​មួយ​សម្រាប់​ខ្លួន​គេ ដែល​អាច​លេង​ឱ្យ​ក្លឹប​ធំ​ដូច Spurs ​នេះ​បាន។ ​មួយ​វិញ​ទៀត ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​ខ្សែ​ការពារ Hojbjerg ​សង្ឃឹម​ថា​នឹង​ទទួល​បាន​បទ​ពិសោធ​ច្រើន​បន្ថែម​ទៀត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT