[ផ្លូវការ] Liverpool យក​បាន​កីឡាករ​ថ្មី​ដំបូង​បង្អស់​ប្រចាំ​រដូវ​កាល Konstantinos Tsimikas

ក្លឹប​ហង្ស​ក្រហម Liverpool បាន​ប្រកាស​ពី​កិច្ច​ជោគជ័យ​លើ​ការ​ចុះ​ហត្ថលេខា​ដំបូង​បង្អស់ ប្រចាំ​រដូវ​កាល ២០២០/២១ នោះ​គឺ​ការ​នាំ​យក​ខ្សែ​ការពារKonstantinos Tsimikas ពី​ក្លឹប Olympiacos។

យុវជន​វ័យ ២៤ ឆ្នាំ លេង​នៅ​តំណែង​ការពារ​ឆ្វេង បង្ហាញ​ខ្លួន ៤៦ លើក​នៅ​រដូវ​កាល​ចាស់​ឲ្យ​ក្លឹប​ក្នុង​ប្រទេស​ក្រិក ហើយ​ពួក​គេ​ក៏​ទើប​តែ​ឈ្នះ​ពាន​លីគ​លើក​ទី ៤៥ ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ។

ត្បិត​មិន​មាន​ការ​ប្រកាស​ពី​តម្លៃ​ផ្លូវការ តែ​ប្រភព​សារព័ត៌មាន​អង់គ្លេស​ប៉ាន់ប្រមាណ​ថា Tsimikas ​ថ្លៃ​ប្រមាន ១១,៧៥ លាន​ផោន​ប៉ុណ្ណោះ។ ជា​ការ​ចុះ​កុងត្រា​រយៈ​ពេល​យូរ ពោល​គឺ​រយៈ​ពេល ៥ ឆ្នាំ​ឯ​ណោះ៕

ប្រភព៖ TransferMarkt

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT