Solskjaer ថា​លោក​ពិបាក​គិត​បំផុត ពេល​រើស​យក​នរណា​ឲ្យ​ចូល​លេង​នៅ​តំណែង​មួយ​នេះ

Ole Gunnar Solskjaer បាន​ប្រាប់​ឥត​លាក់លៀម​ថា​នៅ Man Utd ការ​ជ្រើសរើស​តំណែង​អ្នកចាំទី​ដែល​ត្រូវ​ចូលរួម​ការ​ប្រកួត​នីមួយៗ គឺ​ជា​រឿង​ដែល​ពិបាក​គិត​បំផុត​សម្រាប់​លោក នោះ​ក៏​ដោយសារ​មាន​សុទ្ធ​សឹង​តែ​ជម្រើស​ល្អ​ច្រើន។

United ​មាន​អ្នកចាំទី David de Gea, Sergio Romero និង​អ្នក​ត្រៀម​ត្រលប់​មក​ក្លឹប​នា​ពេល​បន្ទាប់​នោះ គឺ Dean Henderson ហើយ​និយាយ​ពី​សមត្ថភាព​គឺ​សុទ្ធ​តែ​ល្អ​ទាំង​បី។

ប្រាប់​សារព័ត៌មាន Solskjaer ថា៖ “នៅ​ផ្នែក​អ្នកចាំទី​យើង​មាន​កីឡាករ​កំពូល ៣ រូប ហើយ​រដូវ​កាល​នេះ Sergio ក៏​បង្ហាញ​ថា​គេ​សំខាន់​បែប​ណា​សម្រាប់​យើង ស្រប​ពេល​ដែល David ក៏​តែងតែ​ធ្វើ​បាន​ល្អ ហើយ​យើង​មាន Dean Henderson ត្រៀម​នឹង​ត្រលប់​មក​វិញ​ទៀត”។

លោក​សង្កត់​ធ្ងន់៖ “វា​ជា​ការ​សម្រេច​ចិត្ត​ដ៏​ពិបាក​បំផុត​មួយ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​ប្រឈម​ដ៏​ល្អ​មួយ​ផង​ដែរ ហើយ​ខ្ញុំ​គិត​ថា​ការ​ប្រកួតប្រជែង​ដើម្បី​តំណែង​នេះ​វា​ជា​រឿង​សំខាន់ ដោយ​ខ្ញុំ​នឹង​រង់ចាំ​មើល​បន្ត​ទៀត”៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT