បុគ្គលិក AT Madrid ​២​នាក់​ឆ្លង Covid-19 ​មាន​ម្នាក់​ជា​កីឡាករ​បាល់ទាត់​

​ក្លឹប Atletico Madrid ​បាន​ប្រកាស​រក​ឃើញ​បុគ្គលិក​២​នាក់​មាន​ផ្ទុក​មេរោគ Covid-19 ​ដោយ​ក្នុង​នោះ​មាន​ម្នាក់​ជា​កីឡាករ​បាល់ទាត់​ក្នុង​ក្រុម​ធំ​ផង​ដែរ។

​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ  ក្លឹប AT Madrid ​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​តេស្ដ​កីឡាករ​របស់​ខ្លួន​មុន​មួយ​ថ្ងៃ ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ព័រទុយហ្គាល់ ត្រៀម​ខ្លួន​លេង​វគ្គ​៨​ក្រុម​ចុង​ក្រោយ UEFA Champions League ​។ ​តែ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ដ​នោះ​ចេញ​មក​ថា ​មាន​សមាជិក​ដល់​ទៅ​២​នាក់​ឯ​ណោះ  បាន​ឆ្លង​មេរោគ Covid-19 ​ដោយ​ក្នុង​នោះ​មាន​ម្នាក់​ជា​កីឡាករ​បាល់ទាត់។

​ការណ៍​នេះ​ហើយ ​នឹង​ធ្វើ​ឱ្យ​រអាក់រអួល​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​ព័រទុយហ្គាល់ ខណៈ​ដែល​គេ​បារម្ភ​ថា​អាច​នឹង​មាន​កីឡាករ​ផ្សេង​ទៀត​ក្នុង​ក្រុម​បាន​ឆ្លង​មេរោគ​ដែរ។ ​ក្រុម AT Madrid ​បាន​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ជាមួយ​គ្នា​រាល់​ថ្ងៃ ដូច្នេះ​ហើយ​ទើប​គេ​គិត​ថា​អាច​នឹង​មាន​ការ​ឆ្លង​គ្នា​មិន​ខាន៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT