Lampard ​ត្រូវ​ការ​ទិញ​កីឡាករ​ច្រើន​នាក់​ទៀត ​ក្រោយ​ចាញ់ Bayern ​៧-១​

​ក្រុម​តោ​ខៀវ Chelsea ​ទក់​សាច់​បន្តិច​ហើយ​នៅ​យប់មិញ​នេះ ដោយ​បាន​ចាញ់​ក្រុម Bayern Munich ​ដល់​ទៅ​៧-១ ​ឯ​ណោះ​ក្នុង​ការ​ប្រកួត UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

​លោក Lampard ​ដែល​ជា​អ្នក​ចាត់ការ​ក្រុម Chelsea ​បាន​និយាយ​ថា​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ទៅ លោក​ឃើញ​ក្រុម​មាន​ចំណុច​ខ្វះ​ខាត​ច្រើន​ណាស់ ​ពេល​លេង​នៅ​ពាន​រង្វាន់​ធំ។ ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​តោ​ខៀវ ​ត្រូវ​ការ​កីឡាករ​មាន​បទ​ពិសោធ​ច្រើន​ទៀត ​ទើប​អាច​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត​បាន​សម្រាប់​រដូវ​កាល​ខាង​មុខ។ ​លោក​នឹង​ខិតខំ ដើម្បី​ស្វែង​រក​កីឡាករ​មក​បំពេញ​កន្លែង​ចន្លោះ​ទាំង​អស់​នោះ។

រំលឹក​ថា​ក្រុម Chelsea ​រដូវ​កាល​ក្រោយ​ក៏​មាន​ឱកាស​លេង​ពាន​រង្វាន់ UEFA Champions League ​ទៀត​ផង​ដែរ ព្រោះ​ពួកគេ​មាន​ចំណាត់​ថ្នាក់​លេខ​៤​ក្នុង​តារាង Premier League ​។ ​សម្រាប់​រដូវ​កាល​នេះ​វិញ ​ត្បិត​តែ​មិន​អាច​ឈ្នះ​ពាន​រង្វាន់​បាន​មែន ប៉ុន្តែ Chelsea ​បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត ព្រោះ​ប្រើប្រាស់​តែ​យុវជន​ភាគ​ច្រើន​ប៉ុណ្ណោះ៕ប្រភព Dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT