អ្នក​កាសែត​នៅ​អ៊ីតាលី ចុះ​ផ្សាយ Sarri ​ត្រូវ​តែ​ចេញ​ពី Juventus ​

​ក្រុម Juventus ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់ UEFA Champions League ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ហើយ ​ក្រោយ​ពី​លេង​បាន​ត្រឹម​ឈ្នះ Lyon ​២-១ ​ជើង​ទី​២​ក្នុង​ដី​ខ្លួន​ឯង​នៅ​យប់មិញ​នេះ​។

ជ័យជម្នះ ២-១ ​នៅ​ជើង​ទី​២​ដី​ខ្លួន​ឯង ​មិន​អាច​ជួយ​ក្រុម​សេះ​បង្កង់​ឡើង​វគ្គ​បន្ដ​បាន​ឡើយ ព្រោះ​កាល​ពី​ជើង​ទី​១​កន្លង​ទៅ ពួកគេ​បាន​ចាញ់​ក្នុង​លទ្ធផល ​១-០ ​ទៅ​ហើយ។ កត្តា​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នេះ បាន​ធ្វើ​ឱ្យ​មតិ​ជា​ច្រើន​ជា​ពិសេស​ក្រុម​អ្នក​កាសែត​នៅ​អ៊ីតាលី​តែ​ម្ដង ដែល​នាំ​គ្នា​ចុះ​ផ្សាយ​ថា​ដល់​ពេល​លោក Sarri ​ត្រូវ​ដក​ចេញ​ពី​ក្រុម Juventus ​ហើយ​។

​ពួកគេ​បាន​ចុះ​ផ្សាយ​បែប​នេះ​ថា​៖ “Sarri ​គួរ​តែ​ចេញ​ហើយ។ ​បើ​ទោះ​បី​ជា Ronaldo ​ធ្វើ​បាន​យ៉ាង​អស្ចារ្យ​យ៉ាង​ណា​ក្ដី ប៉ុន្តែ​លោក Sarri ​នៅ​តែ​ដឹក​នាំ​ក្រុម​ធ្លាក់​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ទៀត។ វា​បាន​បង្ហាញ​ថា​លោក​បរាជ័យ​ហើយ​ក្នុង​ការ​ដឹក​នាំ​ក្រុម Juventus ​”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT