Toure ​មើល​ឃើញ​ចំណុច​ខ្សោយ​មួយ​របស់ Van Dijk ​

​Toure ​អតីត​កីឡាករ Liverpool ​ម្នាក់ ​បាន​អះអាង​ថា​ខ្សែ​ការពារ Van Dijk ​ពិត​ជា​ធ្វើ​បាន​ល្អ​ណាស់​កន្លង​មក​នេះ ប៉ុន្តែ​កីឡាករ​ហុល្លង់​រូប​នេះ​ក៏​នៅ​មាន​ចំណុច​ខ្វះខាត​ផង​ដែរ។

Van Dijk ​តាំង​ពី​ផ្លាស់​ចូល​រួម​ជាមួយ Liverpool ​មក រូបគេ​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​បំផុត​ម្នាក់ ​និង​ជួយ​ក្រុម​ការពារ​សំណាញ់​ទី​បាន​ច្រើន​មែនទែន។ ​កីឡាករ​មាឌ​ធំ​រូប​នេះ ​រដូវ​កាល​មុន​ក៏​កាន់​តំណែង​ខ្សែ​ការពារ​គ្មាន​នរណា​ញាក់​ផុត​ច្រើន​ប្រកួត​ជាប់​ៗ​គ្នា​ផង​ដែរ។ ​រហូត​មក​ដល់​រដូវ​កាល​នេះ ​Van Dijk ​ក៏​បាន​សម្រេច​ប្រាថ្នា ​ជួយ​ក្រុម​ហង្ស​ក្រហម​ឈ្នះ​ពាន​លីគ​ថែម​ទៀត។

​ត្បិត​តែ​ល្អ​យ៉ាង​នេះ​មែន ប៉ុន្តែ​បើ​តាម Toure ​ដែល​ធ្លាប់​ជា​កីឡាករ​ឆ្នើម​ម្នាក់​បាន​អះអាង​ថា​អតីត​កីឡាករ​ Southampton ​ខាង​លើ​នៅ​តែ​មាន​ចំណុច​ខ្សោយ​ដដែល។ ​ខ្សែ​ប្រយុទ្ធ​ប្រសិន​បើ​ចង់​ឱ្យ Van Dijk ​ពិបាក គឺ​ត្រូវ​អូស​​ឡើង​ប្រយុទ្ធ​មួយ​ទល់​មួយ​។ ​ប្រសិន​បើ​លេង​បែប​នេះ​មែន ​នោះ Van Dijk នឹង​ជួប​ការ​លំបាក​មិន​ខាន៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT