ងាយ​មាន​អី! ផេក​ផ្លូវការ Arsenal បង្ហោះ​ពាក្យ​អរគុណ​ចំៗ ដល់​អ្នក​គាំទ្រ​នៅ​កម្ពុជា

នៅ​យប់​ថ្ងៃ​ទី ៣ ​សីហា ឆ្នាំ ២០២០ លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លឹប Arsenal ដែល​មាន Follower ច្រើន​ជាង ៣៧ លាន​នាក់ បាន​បង្ហោះ​នៅ​មាតិកា​មួយ ពាក់ព័ន្ធ​នឹង​ការ​អរគុណ​ដល់​អ្នក​គាំទ្រ​នៅ​ទូទាំង​សកលលោក ក្រោយ​ពី​ក្រុម​របស់​ខ្លួន​បាន​ឈ្នះ​ពាន FA Cup។

ក្នុង​នោះ​គឺ ក្លឹប Arsenal ចង់​បង្ហាញ​ការ​អរគុណ​ជា​ពិសេស​ដល់​អ្នក​គាំទ្រ​សម្រាប់​ជ័យជម្នះ​នៅ​ការ​ប្រកួត FA Cup ប៉ុន្តែ​អ្វី​ដែល​រំភើប​ខ្លាំង​បំផុត​នោះ គឺ​ទង់ជាតិ (រូបភាព Emoji) អ្នក​គាំទ្រ​កម្ពុជា បាន​រំលេច​អម​គ្នា​នៅ​ចំណោម​ប្រទេស​ទាំង ៧ ដែល​ក្លឹប​បាន​ជ្រើសរើស​យក​មក​បង្ហោះ មាន​ម៉ិកស៊ីកូ អៀរឡង់ ថៃ រ៉ូម៉ានី អ៊ីតាលី និង​គែ (រដ្ឋធានី​អេហ្សីប)។

គួរ​បញ្ជាក់​ថា​នៅ​ចំណោម​រូបភាព​នៃ​អ្នក​គាំទ្រ​ទាំង​ប៉ុន្មាន​ប្រទេស​ដូច​បាន​រៀបរាប់​ខាង​លើ ក៏​រូបភាព​របស់​អ្នក​គាំទ្រ​កម្ពុជា​យើង ទទួល​បាន​ចំនួន​ចុច Like ច្រើន​ជាង​គេ​ផង​ដែរ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​ទំហំ​នៃ​ក្តី​ស្រលាញ់​និង​ការ​គាំទ្រ​ទៅ​លើ​ក្លឹប​បាល់ទាត់ Arsenal ពី​សំណាក់​បងប្អូន​យើង​ក៏​មិន​ណយ​នោះ​ដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT