Wenger ​ថា​ក្រុម​នេះ នឹង​មាន​ឱកាស​ខ្ពស់​លើក​ពាន UCL ​រដូវ​កាល​នេះ

​លោក Arsene Wenger ​បាន​បង្ហាញ​ឈ្មោះ​ក្រុម​២​ដែល​អាច​នឹង​មាន​ឱកាស​ខ្ពស់​ឈ្នះ UEFA Champions League ​បាន​គឺ ​Manchester City ​និង PSG ​។

​ការ​ប្រកួត UCL ​នឹង​ត្រលប់​មក​វិញ​នៅ​ចុង​សប្ដាហ៍​នេះ​ហើយ ដោយ​ក្រុម​ដែល​ត្រូវ​លេង​ជើង​ទី​២ ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នឹង​ប្រកួត​គ្នា ​ដើម្បី​ស្វែង​រក​អ្នក​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ។ ​សម្រាប់​ការ​មើល​ឃើញ​របស់​លោក Wenger ​អតីត​អ្នក​ចាត់ការ​ក្រុម Arsenal ​មើល​ឃើញ​ថា​ក្រុម​២​ដែល​មាន​ទម្រង់​លេង​ល្អ​ជាង​គេ ​ហើយ​ក៏​មាន​ឱកាស​ឈ្នះ​ពាន​រដូវ​កាល​នេះ​ដែរ។

​២​ក្រុម​នោះ​គឺ Man City ​និង PSG ​។ ​លោក Wenger ​បាន​ប្រាប់​ហេតុផល​ថា​ក្រុម​២​នេះ ​បាន​រៀប​ចំ​ក្រុម​បាន​ល្អ ​ជា​ពិសេស PSG ​មាន​ពេល​សម្រាក​ច្រើន​មែនទែន។ ខណៈ​ដែល​ការ​ចាប់​គូ​វគ្គ​បន្ដ​បន្ទាប់​វិញ ​ក៏​បាន​បង្ហាញ​ថា​ក្រុម​២​នេះ ​អាច​មាន​សង្ឃឹម​ច្រើន​ជាង​គេ​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ៕ប្រភព Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT