អស់​ពី​នាវា​ថ្មី Cristiano ទិញ​រថយន្ត​តម្លៃ​ជាង ១១ លាន​ដុល្លារ​មួយ​ទៀត អបអរ​ការ​ឈ្នះ​ពាន

តាម​របាយការណ៍​ពី Corriere della Sera បាន​ចុះ​ផ្សាយ​ថា ម្ចាស់​ពាន Ballon d’Or ៥ សម័យ​កាល​និង​ទើប​តែ​លើក​ពាន Serie A លើក​ទី ២ គឺ Cristiano Roanldo បាន​ទិញ​នៅ​រថយន្ត​ថ្មី​មួយ​គ្រឿង​ទៀត​ហើយ នោះ​គឺ Bugatti Centodieci សេរ៊ី​ចុង​ក្រោយ​បង្អស់​តម្លៃ​ជាង ១១ លាន​ដុល្លារ​អាមេរិក។

រថយន្ត​នេះ​បច្ចុប្បន្ន​មាន​ផលិត​តែ ១០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ដោយ​វា​ប្រើប្រាស់​ម៉ាស៊ីន W16 ចំណុះ ៨ លីត្រ មាន​កម្លាំង ១ ៦០០ សេះ ហើយ​មាន​ល្បឿន​ស្ទុះ ០-១០០ គ.ម/ម៉ ប្រើ​ពេល​ត្រឹម ២,៤ វិនាទី អម​ល្បឿន​អតិបរមា​ឡើង​ដល់​ជិត ៣៨០ គ.ម/ម៉។

បញ្ជាក់​ថា​នេះ​ជា​កាដូ​ទី​ពីរ​ហើយ ដែល Ronaldo ទិញ​ជូន​ខ្លួន​ឯង​និង​ក្រុម​គ្រួសារ ក្រោយ​ការ​ឈ្នះ​ពាន Serie A បន្ទាប់​ពី​ទើប​ទិញ​នាវា​ខ្នាត​យក្ស​ថ្មី​កាល​ពី​ពេល​កន្លង​ទៅ ដែល​មាន​តម្លៃ​ជាង ៧ លាន​ដុល្លារ​ផង​ដែរ៕

ប្រភព៖ SportBible

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT