Inter Milan ​ចង់​បាន Messi ​ផ្ដល់​តម្លៃ​ខ្លួន​២៦០​លាន​អឺរ៉ូ​

​ក្រុម Inter Milan ​នៅ​តែ​រក្សា​ចិត្ត​ទិញ​យក​ខ្សែ​ប្រយុទ្ធ Lionel Messi ​ពី​ក្រុម FC Barcelona ​ដដែល ​បើ​ទោះ​ជា​ម្ចាស់​ក្លឹប​អ្នក​មាន​បុណ្យ​បាន​ចេញ​មុខ​បញ្ជាក់​ថា​មិន​លក់​ក៏​ដោយ។

​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន ​នៅ​សល់​កុងត្រា​ជាមួយ​ក្រុម FC Barcelona ​ដល់​ថ្ងៃ​ទី​៣០​ខែ​មិថុនា​ឆ្នាំ​២០២១​ខាង​មុខ​នេះ ​ខណៈ​ដែល​បច្ចុប្បន្ន​នេះ​ក្រុម​អ្នក​មាន​បុណ្យ​ក៏​កំពុង​ចរចា​បន្ដ​កុងត្រា​បន្ថែម​ទៀត​ដែរ។ ​អំឡុង​ពេល​នេះ​ដែរ ​ក្រុម Inter Milan ​ក៏​បាន​ចូល​ខ្លួន​មក​សើបសួរ​តម្លៃ​ខ្លួន ដើម្បី​ទិញ​យក Messi ​ទៅ​រួម​ក្រុម​ដែរ។ ​

​ប្រសិន​បើ Messi ​លែង​ចង់​នៅ​អេស្ប៉ាញ ​នោះ Inter Milan ​ជា​ជម្រើស​ទី​១​របស់​គេ ​ដោយ​ក្លឹប​នៅ​អ៊ីតាលី​នេះ ​ធានា​ផ្ដល់​កុងត្រា​៤​ឆ្នាំ​ឱ្យ​រូបគេ។ ​រយៈ​ពេល​៤​ឆ្នាំ​នេះ ​Inter Milan ​នឹង​ផ្ដល់​តម្លៃ​ពលកម្ម​ដល់​ទៅ​២៦០​លាន​អឺរ៉ូ​ឯ​ណោះ ​ឱ្យ​ទៅ​កីឡាករ​អាហ្សង់ទីន​ទៀត ​បើ​ទោះ​ជា​បច្ចុប្បន្ន​នេះ​វ័យ​របស់​គេ​ជ្រេ​ទៅ​ហើយ​ក៏​ដោយ៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT