Newcastle ​ដែល​សង្ឃឹម​ថា​នឹង​បាន​ម្ចាស់​ថ្មី ​ជា​សេដ្ឋី​​អារ៉ាប៊ីសាអ៊ូឌីត​ នោះ​ត្រូវ​រលាយ​ហើយ​

​ព្រះ​អង្គ​ម្ចាស់​​អារ៉ាប៊ីសាអ៊ូឌីត​ បាន​ប្រកាស​លែង​ដេញ​ថ្លៃ​យក​ក្លឹប Newcastle United ​ហើយ ​បន្ទាប់​ពី​មាន​ការ​រារាំង​និង​បញ្ហា​កើត​ឡើង​ច្រើន​ខ្លាំង​ពេក។

​កាល​ពី​ខែ​មេសា​កន្លង​ទៅ ​ប្រធាន​ក្លឹប Newcastle United ​បាន​ព្រម​លក់​ក្លឹប​នេះ​ឱ្យ​ទៅ​ព្រះ​អង្គ​ម្ចាស់​Mohammed bin Salman ​ទៅ​ហើយ ក្នុង​តម្លៃ​៣០០​លាន​ផោន។ ​តែ​ក្រោយ​ពី​មាន​ដំណឹង​នេះ​ទៅ ​រឿង​ចម្រូង​ចម្រាស់​ជា​​ច្រើន​បាន​កើត​ឡើង ទាំង​ការ​លក់​សិទ្ធិ​ផ្សាយ ​និង​ក្លឹប​ធំ​ៗ​នៅ​អង់គ្លេស​ក៏​បាន​ចេញ​មុខ​មិន​ពេញ​ចិត្ត​ផង​ដែរ។ ​ការ​ដោះស្រាយ​បញ្ហា​ទាំង​អស់​ប្រើ​ពេល​ជា​ច្រើន​ខែ តែ​ចុង​ក្រោយ​មិន​អាច​ទៅ​មុខ​រួច​ទេ ដូច្នេះ​ទើប​ពេល​នេះ​ព្រះ​អង្គ​ម្ចាស់​អារ៉ាប៊ីសាអ៊ូឌីត​សម្រេច​ចិត្ត​ឈប់​ទិញ​ក្លឹប​នេះ​ហើយ។

លោក  Mike Ashley ​ដែល​ជា​ម្ចាស់​ក្លឹប Newcastle United ​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​តែ​រក្សា​ចិត្ត​ដើម្បី​លក់​ក្លឹប​នេះ​ចោល​ដដែល។ ​ពួកគេ​បាន​បញ្ជាក់​ច្បាស់​ថា​រដូវ​កាល​ដោះដូរ​កីឡាករ​ខាង​មុខ​នេះ ​នឹង​មិន​មាន​ទិញ​កីឡាករ​ថ្មី​ណា​ចូល​នោះ​ទេ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT