Werner ​ថា​វត្តមាន Lampard ទើប​រូបគេ​សម្រេច​មក Chelsea ​

​Timo Werner ​បាន​បង្ហើប​ថា​វត្តមាន​របស់​លោក Frank Lampard ​គឺ​ជា​កត្តា​ធំ​ដែល​បាន​ជំរុញ​រូបគេ​ឱ្យ​ផ្លាស់​មក​លេង​នៅ​ក្រុម Chelsea ​នេះ​។

កីឡាករ​វ័យ​២៤​ឆ្នាំ​បាន​ចាប់​ផ្ដើម​ហ្វឹកហាត់​ជាមួយ​ក្រុម​ Chelsea ​ហើយ ​ក្រោយ​ពី​សម្រេច​ការ​ផ្ទេរ​តម្លៃ​៥៣​លាន​ផោន​ពី​ក្រុម Leipzig ​មក។ ​Werner ​នេះ ​ដំបូង​ឡើយ​ក្រុម Liverpool ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Klopp ​ទេ ដែល​ចង់​បាន​និង​ទាក់ទង​ខ្លាំង តែ​ដោយសារ​តម្លៃ​ខ្លួន​ខ្ពស់ ទើប​ក្រុម​ហង្ស​ក្រហម​ដក​ខ្លួន​ចេញ ​ហើយ​តោ​ខៀវ Chelsea ​ជា​អ្នក​មក​ជំនួស​វិញ។

​កីឡាករ​អាល្លឺម៉ង់​ខាង​លើ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្នុង​ការ​ផ្ទេរ​មក​លេង​នៅ Chelsea ​ថា​៖ “ខ្ញុំ​សម្រេច​មក​ទី​នេះ គឺ​ដោយសារ​តែ​មាន​ការ​ជ្រោមជ្រែង​ពី Lampard ​និង​ Petr Cech។ ​ខ្ញុំ​ចាប់​ផ្ដើម​ចូល​ចិត្ត Chelsea ​នៅ​ពេល​ឃើញ Drogba ​លេង​កាល​ពី​មុន ​ហើយ​ខ្ញុំ​ចង់​ដើរ​តាម​គាត់។ ​មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​ខ្ញុំ​ក៏​ចង់​ចូល​រួម​ជា​ផ្នែក​ថ្មី​មួយ​សម្រាប់​ក្រុម ដើម្បី​សម្រេច​ជោគជ័យ​ដែរ។ ខ្ញុំ​នឹង​ផ្ដល់​គ្រប់​យ៉ាង​ដែល​មាន ជួយ​ក្រុម​នេះ​ទៅ​ថ្ងៃ​មុខ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT