Lingard ​៖​ខ្ញុំ​បាត់បង់​ភាព​ជា​កីឡាករ​អាជីព ​ក្រោយ​ម្ដាយ​ធ្លាក់​ខ្លួន​ឈឺ​

​Jesse Lingard ​ទទួល​ស្គាល់​ថា​រដូវ​កាល​នេះ ជា​រដូវ​កាល​អន់​បំផុត​របស់​ខ្លួន​ក្នុង​អាជីព​បាល់ទាត់ ព្រោះ​តែ​ហេតុផល​ជា​ច្រើន​ដែល​បាន​កើត​ឡើង​លើ​គេ។

​Lingard ​រដូវ​កាល​នេះ​លេង​បាន​តែ​៩​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​អ្វី​ដែល​គេ​ចាប់​អារម្មណ៍​នោះ​គឺ​ប្រកួត​ចុង​ក្រោយ​ទល់ Leicester City ​តែ​ម្ដង។ រូបគេ​បាន​ក្លាយ​ជា​កីឡាករ​ចុង​ក្រោយ​នៅ Premier League ​ដែល​រក​គ្រាប់​បាល់​បាន ​នា​រដូវ​កាល​នេះ។ ​ដោយ​ឡែក​ជា​រួម​សម្រាប់​ពេញ​មួយ​រដូវ​កាល​តែ​ម្ដង ​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​នេះ​ថា ​ខ្លួន​ធ្វើ​មិន​បាន​ល្អ​ទេ ​ដោយ​សំអាង​លើ​ហេតុផល​ជា​ច្រើន។

​ក្នុង​នោះ​ដែរ Lingard ​និយាយ​ថា​៖ “​ខ្ញុំ​បាន​ធ្លាក់​ខ្លួន ​បាត់បង់​ភាព​ជា​កីឡា ​និង​មនុស្ស ​នៅ​ពេល​ម្ដាយ​ខ្ញុំ​ធ្លាក់​ខ្លួន​ឈឺ​នៅ​ដើម​រដូវ​កាល​។ ​តែ​ខ្ញុំ​មិន​ចង់​បោះបង់​ទេ ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​ជា​នរណា។ ខ្ញុំ​ដឹង​ថា​ខ្ញុំ​អាច​ត្រលប់​មក​វិញ​បាន ​ដោយ​ការ​ខំ​ប្រឹងប្រែង​ដូច​កាល​ពី​មុន។ ​ខ្ញុំ​នឹង​មិន​បោះបង់​ទេ”៕ប្រភព Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT