ក្ដៅ! អតីត​ម្ចាស់​អាវ​លេខ ៧ នៅ Real Madrid តេស្ត​ឃើញ​មាន​ផ្ទុក​វីរុស COVID-19

ក្លឹប Real Madrid បាន​បញ្ជាក់​ច្បាស់ការ​នៅ​មុន​នេះ​បន្តិច​ថា ខ្សែ​ប្រយុទ្ធ Mariano Diaz បាន​តេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន មាន​ផ្ទុក​ជំងឺ COVID-19 ហើយ​ពេលនេះ​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក​នៅ​ឯ​ផ្ទះ​ផ្ទាល់​ខ្លួន​របស់​គេ។

នៅ​សេចក្តី​ថ្លែងការណ៍​ចេញ​ពី​ក្លឹប​បាន​ឲ្យ​ដឹង​ថា៖ “ក្រោយ​ការ​តេស្ត​ជំងឺ COVID-19 កីឡាករ​នៅ​ឈុត​ធំ​របស់​យើង គឺ Mariano បាន​ចេញ​លទ្ធផល​វិជ្ជមាន តែ​ពេល​នេះ​កីឡាករ​ស្ថិត​ក្នុង​សុខភាព​ល្អ ហើយ​នៅ​ដាច់​ដោយ​ឡែក​នៅ​ឯ​ផ្ទះ”។

គួរ​បញ្ជាក់​ថា​អតីត​ម្ចាស់​អាវ​លេខ ៧ រូប​នេះ នៅ​រយៈ​ពេល​ចុង​ក្រោយ​ក៏​មិន​សូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ក្លឹប Real Madrid នោះ​ដែរ ពោល​ចាប់​តាំង​ពី​ការ​មក​ដល់​របស់ Eden Hazard ដែល​រុញ​ឲ្យ​អនាគត​របស់​គេ​ជាមួយ Real កាន់​តែ​មិន​ប្រាកដប្រជា ហើយ​ល្ហៀងៗ​អាច​លក់​ចេញ​នៅ​ពេល​ឆាប់ៗ​នេះ​ទៀត​ផង៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT