៥ រូប​នេះ​ជា​កីឡាករ​មាន​តម្លៃ​ថ្លៃ​បំផុត​នៅ PL ក្នុង​រយៈ​ពេល​ចុង​ក្រោយ

នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ Premier League ត្រូវ​បាន​គេ​ដឹង​ថា​ជា​ក្របខ័ណ្ឌ​ដែល​ចាយ​លុយ​យ៉ាង​ក្រាស់ក្រែល​បំផុត​មួយ ​នៅ​តំបន់​អឺរ៉ុប។ តួ​យ៉ាង​ដូច​ជា​ក្លឹប​កំពូល Liverpool និង Manchester City ជា​ដើម។

តាម​របាយការណ៍​ពី TransferMarkt បាន​បង្ហាញ​នៅ​កីឡាករ​កំពូល ៥ រូប​ដែល​មាន​ហាងឆេង​ខ្ពស់​បំផុត​នៅ​ពេល​បច្ចុប្បន្ន​នេះ។

ទី​មួយ​គឺ​ Raheem Sterling ដែល​ក្រោយ​ចាកចេញ​ពី Liverpool នៅ​ឆ្នាំ ២០១៥ មក​ទល់​ពេល​នេះ​លេង​ឲ្យ Man City ច្រើន​ជាង ២៤០ ប្រកួត​ហើយ។ ហាងឆេង​ថ្លៃ​ខ្លួន​បច្ចុប្បន្ន​របស់​គេ​ឡើង​ខ្ពស់​ដាច់​គេ​ប្រចាំ​លីគ​ដល់​ទៅ ១២៨ លាន​អឺរ៉ូ។

អ្នក​បន្ទាប់​គឺ Sadio Mane ដោយ​បច្ចុប្បន្ន​ខ្សែ​ប្រយុទ្ធ​លេង​ឲ្យ​ហង្ស​រូប​នេះ មាន​តម្លៃ​ខ្លួន​ប្រមាណ ១២០ លាន​អឺរ៉ូ​ស្មើ​នឹង Mohamed Salah ដោយ​កីឡាករ​អេហ្សីប​បាន​ផ្ទេរ​មក​ហង្ស​នៅ​ឆ្នាំ​២០១៧ កាល​នោះ​នៅ​តម្លៃ​ខ្លួន​ប្រមាណ ៤២ លាន​អឺរ៉ូ តែ​ពេល​នេះ​ក៏​ឡើង​ដល់ ១២០ លាន​អឺរ៉ូ​ដូច​គ្នា។

ទៅ​មើល Harry Kane ក៏​មាន​ហាងឆេង​ដូច​អ្នក​ទាំង​ពីរ​ខាង​លើ​អ៊ីចឹង​ដែរ ដោយ​រាប់​ជា​គ្រាប់​ពេជ្រ​ដ៏​សំខាន់​បំផុត​មួយ​របស់ Spurs។ រី​ឯ Kevin de Bruyne ជា​កីឡាករ Man City ថ្លៃ​បំផុត​លំដាប់​ទី​ពីរ និង​ជា​ខ្សែ​បម្រើ​ថ្លៃ​បំផុត​លំដាប់​ទី ១ នៅ PL មាន​តម្លៃ ១២០ លាន​អឺរ៉ូ៕

ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT